លោកLaiChingteបេក្ខជននៃគណបក្សកាន់អំណាចនៅតៃវ៉ាន់បានប្រកាសថាបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតដឹកនាំរបស់កោះនេះ។លោក Lai គឺជាអនុប្រធានរបស់លោកស្រី Tsai Ing-wenដែលជាមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នហើយនឹងបញ្ចប់អាណត្តិទី២របស់លោកនៅថ្ងៃទី២០ឧសភា។
លោកLaiChingte(កណ្តាល)បានប្រកាសជ័យជម្នះនៅមុខទីស្នាក់ការកណ្តាលគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃទី១៣ខែមករា។ រូបថត៖AFP
លោកLaiធ្លាប់ជាប្រធានទីភ្នាក់ងារប្រតិបត្តិរបស់កោះនេះហើយបានធ្វើការនៅក្នុងនីតិបញ្ញត្តិYuan។ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីរបស់ខ្លួនហើយសុខចិត្តប្រើមធ្យោបាយណាមួយដើម្បីបង្រួបបង្រួមកោះនេះ។មេដឹកនាំចិនក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេមិនច្រានចោលការប្រើកម្លាំងដើម្បីដណ្តើមយកកោះនេះមកវិញទេ ទោះបីជាគោលនយោបាយទូទៅនៅតែជាការសន្ទនា និងការបង្រួបបង្រួមដោយសន្តិភាពក៏ដោយ។មន្ត្រីចិនធ្លាប់បានរិះគន់លោក Lai Chingteថាជាអ្នកនយោបាយដែលមានចិត្តគំនិត"ផ្តាច់ខ្លួន" ដ៏គ្រោះថ្នាក់។ក្នុងការប្រកាសជ័យជម្នះ លោកLaiបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់លោកក្នុងការការពារកោះនេះពីការគំរាមកំហែងពីខាងក្រៅ។លោកLaiបាននិយាយនៅឯពិធីជប់លៀងអបអរសាទររបស់គណបក្ស(DPP)កាលពីយប់ថ្ងៃទី១៣ខែមករាថា“ខ្ញុំសូមអរគុណអ្នកបោះឆ្នោតតៃវ៉ាន់ដែលបានសហការសរសេរជំពូកថ្មីរបស់យើង” ។ជាមួយនឹង៩៨% នៃសន្លឹកឆ្នោតដែលរាប់ដោយអាជ្ញាធររៀបចំការបោះឆ្នោតរបស់តៃវ៉ាន់ លោក Lai បានឈ្នះប្រហែល៤០.២% នៃសម្លេងគាំទ្រ ខណៈដែលគូប្រជែងដ៏សំខាន់របស់លោកគឺ Hou Yu-ihនៃគណបក្សប្រឆាំង Kuomintang (KMT) ទទួលបាន៣៣.៤% នៃសម្លេងឆ្នោត។លោកLai អាយុ ៦៤ ឆ្នាំ បានប្រកាសជ័យជម្នះមិនយូរប៉ុន្មានបន្ទាប់ពីលោក Houទទួលបរាជ័យនិងបានសុំទោសអ្នកគាំទ្រ KMT ដែលមិនអាចយកឈ្នះគូប្រកួតបាន។ លោក Houបានមានប្រសាសន៍ថា“ខ្ញុំសូមអបអរសាទរចំពោះលោក Lai ដែលបានជាប់ឆ្នោត៕
Post a Comment