វៀតណា​ម​និង​កម្ពុជា​គាំទ្រ​ឡាវ​ធ្វើជា​ប្រធា​ន​អា​ស៊ាន​ឆ្នាំ២​០​​២​៤​

 វៀតណាម​និង​កម្ពុជា​នៅ​ថ្ងៃ​ទី​២​៨​ខែ​មករា​​បាន​សន្យា​ជួយ​ដល់​ប្រទេស​ឡាវ​ក្នុង​ការ​បំពេញ​តួនាទី​ជា​ប្រធាន​អា​ស៊ាន​ឆ្នាំ​២​០​២​៤​ ​អោយ​បាន​ជោគជ័យ​។​

រូបតំណាង
​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក​ Bu​i​ ​Than​h​ ​Son​ ​និង​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្លួង​ប្រា​បាង​ ​ប្រទេស​ឡាវ​ ​មុន​ពេល​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ (​AM​M​)​។​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជួយ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ ​និង​គាំទ្រ​ប្រទេស​ឡាវ​ក្នុង​ការ​លើក​ក​ម្ពស់​សាមគ្គីភាព​ក្នុងចំណោម​សមាជិក​ ​និង​នាំ​យក​មជ្ឈ​ភាព​អា​ស៊ាន​ដោះស្រាយបញ្ហា​ក្នុង​តំបន់​ ​និង​អន្តរជាតិ​។​រដ្ឋ​ម​ន្រ្តី​ការបរទេស​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​វៀតណាម​ក្នុង​ការរៀបចំ​វេទិកា​អា​ស៊ាន​ស្តីពី​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ​និង​ប្រកបដោយ​ចីរភាព​ ​ដោយ​ផ្តោត​លើ​ប្រជាជន​ ​នៅ​ប្រទេស​ឡាវ​ក្នុង​ខែ​មេសា​។​នៅ​ក្នុង​ជំនួប​នេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​វៀតណាម​ ​និង​រដ្ឋមន្ត្រីការបរទេស​ឡាវ​ ​លោក​ ​Sale​u​m​x​a​y​ Ko​m​ma​sit​h​ ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព​ ​សាមគ្គីភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិ​ស័យ​រវាងប្រទេស​ទាំងពីរ​។​​ភាគី​ទាំងពីរ​បាន​ឯកភាព​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ក​ម្រិ​ត​ខ្ពស់​ ​និង​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​វៀតណាម​-​ឡាវ​ ​លើក​ទី​៤​៦​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​និង​បន្ត​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួងការបរទេស​ទាំងពីរ​សម្រាប់​ឆ្នាំ​ ​២​០​២​១​-​២​០​២​៥​។​រដ្ឋ​ម​ន្រ្តី​កា​បរទេស​វៀតណាម​បាន​បញ្ជាក់​ជាថ្មី​ថា​ ​វៀតណាម​គាំទ្រ​ឡាវ​ធ្វើជា​ប្រធាន​អា​ស៊ាន​នៅ​ឆ្នាំ​២​០​២​៤​ ​ហើយនឹង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ជំរុញ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ចក្ខុវិស័យ​សហគមន៍​អា​ស៊ាន​ដល់​ឆ្នាំ​២​០​៤​៥​។​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​ពង្រឹង​ការ​សម្របសម្រួល​ ​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ ​តំបន់​ ​និង​អនុ​តំបន់​ ​ព្រមទាំង​ធ្វើការ​ជាមួយ​ប្រទេស​សមាជិក​ដទៃទៀត​ ​ដើម្បី​រក្សា​សាមគ្គីភាព​ ​និង​ពង្រឹង​មជ្ឈ​ភាព​របស់​អា​ស៊ាន​ក្នុង​បញ្ហា​តំបន់​ ​និង​អន្តរជាតិ​ ​រួម​ទាំង​បញ្ហា​សមុទ្រ​ខាងកើត​ផង​ដែរ​៕​ប្រភពV​N​A

Powered by Blogger.