ការ​បញ្ជូន​អា​វុធ​ទៅ​មជ្ឈិមបូព៌ា​ចំ​ពេ​ល​ជម្លោះ​អ៊ីស្រាអែល​និង​ហាម៉ាស​តើ​វា​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ដ​ល់​អាមេរិក?

ការកើនឡើងនៃវត្តមានយោធាអាមេរិកនៅមជ្ឈិមបូព៌ាចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានធ្វើឱ្យមន្ទីរបញ្ចកោណមានតម្លៃ ១.៦ពាន់លានដុល្លារ។យោងតាមPoliticoនេះគឺជាការប៉ាន់ប្រមាណរបស់មន្ត្រីអាមេរិក២រូបដោយផ្អែកលើការចំណាយលើការបញ្ជូននាវាចម្បាំង យន្តហោះចម្បាំងនិងឧបករណ៍បន្ថែមទៅកាន់មជ្ឈិមបូព៌ាក៏ដូចជារក្សាវត្តមានរយៈពេល៤ខែ។ប្រភពពីរបាននិយាយថាទឹកប្រាក់ប៉ាន់ស្មានចំនួន១.៦ ពាន់លានដុល្លារនេះមិនរាប់បញ្ចូលការចំណាយលើការបាញ់មីស៊ីលរបស់កងទ័ពជើងទឹកអាមេរិកដើម្បីវាយប្រហារទីតាំងរបស់ក្រុមប្រដាប់អាវុធHouthi ក្នុងប្រទេសយេម៉ែនឬការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAV) និងមីស៊ីលនៅសមុទ្រក្រហម។ប៉ុន្តែ​ប្រភព​នានា​និយាយ​ថាក្រសួង​ការពារ​ជាតិ​អាមេរិក​បច្ចុប្បន្ន​មិន​អាច​បង់​ថ្លៃ​ចំណាយ​ចំនួន១,៦ពាន់​លាន​ដុល្លារ​ដោយ​គ្មាន​ថវិកា​បន្ថែម​ពី​សភា​ទេ។នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ គណបក្សសាធារណរដ្ឋបានបោះឆ្នោតបដិសេធកញ្ចប់សុវត្ថិភាពសង្គ្រោះបន្ទាន់ដែលរួមបញ្ចូលជំនួយចំនួន១៤ពាន់លានដុល្លារដល់អ៊ីស្រាអែល។

នាវាផ្ទុកយន្តហោះUSS Gerald R. Ford ។រូបថត៖ កងទ័ពជើងទឹកអាមេរិក
ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុនមកសហរដ្ឋអាមេរិកបានបញ្ជូនគ្រាប់រំសេវដាក់ពង្រាយនាវាផ្ទុកយន្តហោះដូចជា USS Gerald R. Ford និងនាវាពិឃាត USS Normandy, USS Thomas Hudner, USS Ramage, USS Carney មកដល់មជ្ឈិមបូព៌ា។ លើសពីនេះ យន្តហោះចម្បាំងដូចជា F-35, F-15, F-16 និង A-10 ក៏បានមកដល់តំបន់នេះដែរ។យោងតាមសេចក្តីប្រកាសឆ្នាំ ២០២៣របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រទេសនេះបានបញ្ជូនជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន១៣០ពាន់លានដុល្លារដល់អ៊ីស្រាអែល ចាប់តាំងពីអ៊ីស្រាអែលត្រូវបានបង្កើតឡើងកាលពី៧៥ឆ្នាំមុន៕ពុតសាម៉ាត់


Powered by Blogger.