សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈឆ្នាំ២០២៤នេះបានអនុញ្ញាតឲ្យលោកDevin Bartaប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា(AmCham Cambodia)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។
សម្តេចធិបតីបានបញ្ជាក់ថាសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ចវិនិយោគ និងពាណិជ្ជកម្មក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិក។សម្តេចបានបន្តថាកាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣សភាពាណិជ្ជកម្មអាមេរិកក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជានៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកក្នុងឱកាសដែលសម្តេចធិបតីបានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗនិងវិនិយោគិនអាមេរិកមួយចំនួនបានចូលរួមក្នុងវេទិកាធុរកិច្ចនេះផងដែរ៕
Post a Comment