បទល្មើសកា​​​វលៀសនៅចំណុចដងកូមលេ​​ខ៣និង៤ឡូតិ៍អភិ​រក្សអន្លង់រាំងយ៉ា​​​ងមហន្តរាយ​អាជ្ញាធរជួយបិ​​ទបាំង

បទល្មើសប្រើម៉ាស៊ីនខុសច្បាប់កាវលៀសនៅខេត្តពោធិ៍សាត់យកទៅលក់នៅប្រទេសវៀតណាមកំពុងកើតមានជារៀងរាល់ថ្ងៃហើយក៏រងការរិះគន់ជារៀងរាល់ថ្ងៃផងដែរខណៈមន្ត្រីមួយចំនួនដែលចំណុះខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ប្រឹងបកស្រាយបិទបាំងថាសកម្មភាពកាវលៀសនេះមិនមានទេ។

ជាក់ស្ដែងកាលពីថ្ងៃទី២៤.២៥ខែធ្នូឆ្នាំ២០២៣ទូកកាវលៀសម៉ាស៊ីនខ្នាតយក្សរបស់មេឈ្មួញជនជាតិវៀតណាមដែលក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញសកម្មភាពកាវលៀសនៅចំណុចដងកូមលេខ៣.៤ឡូតិ៍អភិរក្សអន្លង់រាំងក្នុងបឹងទន្លេសាបនៅក្នុងទឹកដីស្រុកក្រគរខេត្តពោធិ៍សាត់ដើម្បីយកទៅលក់នៅប្រទេសវៀតណាម។ទាក់ទងនឹងបទល្មើសខាងលើនេះអ្នកកាសែតយើងនៅព្រឹកថៃ្ង២៩ខែ១២ឆ្នាំ២០២៣នេះបានរាយការណ៍ពាក់ព័ន្ធបទល្មើសកាវលៀសនេះដែរតែលោកភុនវណ្ណានាយផ្នែកគ្រប់គ្រង៣ស្រុកច្រានចោល។មិនតែប៉ុណ្ណោះប្រភពព័ត៌មានពីអាជ្ញាធរនិងប្រជាពលរដ្ឋក៏បានឱ្យដឹងដែរថាជារៀងរាល់ថ្ងៃអ្នកកាវលៀសខុសច្បាប់កំពុងកាវលៀសដាច់មងដាច់សន្ទូចនិងកំពុងតែបំផ្លាញផ្លូវថ្នល់ជារៀងរាល់ថ្ងៃខូចស្ទើរគ្រប់ទីកន្លែងដោយសារតែការដឹកជញ្ជូនលៀសដោយរថយន្ដខ្នាតធំៗទាំងនេះ។ចំណែកពួកអ្នកកាវលៀសបានលួចឡើងលៀសចល័តជារៀងរាល់ថ្ងៃ។គ្រប់គ្នាបានទទូចទៅកាន់លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម គួរចាត់វិធានការទប់ស្កាត់ករណីការដឹកជញ្ជូនលៀសខាងលើនេះ ដើម្បីរក្សានូវធនធានជលផលក៏ដូចជាលៀសនៅក្នុងបាតទន្លេ ដែលជាចំណីត្រីនិងជីវចម្រុះរបស់ជាតិឲ្យគង់វង្សបាន៕ផាត់យុទ្ធ


Powered by Blogger.