កម្ពុជា-អ៊ីស្រាអែល​ពិភាក្សាអំពីកិច្ចស​ហប្រតិបត្តិការប្រកបដោ​យសក្តានុពលលើវិស័​យព័ត៌មាន

 រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេត្រភក្ត្រាបានទទួលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ដោយបានជម្រាបសង្ខេបអំពីអាទិភាពរបស់ក្រសួងសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពល។នេះបើតាមចេញផ្សាយAKP។

លោករដ្ឋមន្ត្រីបាន​ជួប​ជាមួយ​លោកស្រី អរណា សាហ្គីវ (Orna Sagiv)ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកកប្រទេស​ថៃនៅទីស្តីការ​ក្រសួងកាលពី​ថ្ងៃ​ទី២៥ខែ​មករា។លោករដ្ឋមន្ត្រីនេត្រភក្ត្រាបានលើកឡើងពីផែនការរបស់ក្រសួងក្នុងការបញ្ជ្រាបអក្ខរកម្មព័ត៌មានក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដើម្បីបង្កើនចំណេះដឹងមិនត្រឹមតែក្នុងចំណោមអ្នកជំនាញសារព័ត៌មានប៉ុណ្ណោះទេថែមទាំងក្នុងចំណោមមន្ត្រីរាជការនិងយុវជនផងដែរ។លោកបានបន្ថែមថា ក្រសួងកំពុងពន្លឿនការផ្លាស់ប្តូរការផ្សាយរបស់ខ្លួនពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលនៅទូទាំងប្រទេសកម្ពុជាហើយការងារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២៥។ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយលោកភក្ត្រាបានស្វែងយល់ពីបទពិសោធន៍និងមេរៀនល្អៗពីអ៊ីស្រាអែលនៅក្នុងវិស័យនេះហើយបានចាត់ទុកជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ។លោកស្រី សាហ្គីវ  បានបង្ហាញចំណាប់អារម្មណ៍លើអាទិភាពរបស់ក្រសួង និងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានជាមួយកម្ពុជា។លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលអាចមាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិតនវានុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថលការអភិវឌ្ឍន៍សមត្ថភាពប្រព័ន្ធផ្សព្វផ្សាយនិងលើសពីនេះ៕

Powered by Blogger.