សម្តេចធិប​តីហ៊ុន ម៉ាណែតបំពេញទស្សនកិច្ចនៅ​ប្រទេសបារាំង​នៅថ្ងៃទី១៨-១​៩ខែមករា

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករាឆ្នាំ២០២៤ខាងមុខនេះតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែលម៉ាក្រុង។ក្នុងលិខិតរបស់ប្រធានាធិបតី ម៉ាក្រុង មានខ្លឹមសារថា៖

រូបអ៊ីនធឺណិត
ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់,មិត្តជាទីស្រឡាញ់

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំង២និងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា ខាងមុខ។ទស្សនកិច្ចជាដំបូងនេះនៅប្រទេសបារាំងតាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឱ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២កាន់តែស៊ីជម្រៅនិងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ទស្សនកិច្ចនេះនឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នាដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។សូម ឯកឧត្តម នាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។«សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ»។

អេម៉ានុយអែលម៉ាក្រុង




Powered by Blogger.