សម្តេចធិប​តី៖មូលធន​មនុស្សគឺ​ជាអាទិភា​ពគន្លឹះទី១សម្រា​ប់រា​ជរដ្ឋាភិបាលកម្ពុជា​នីតិកាលទី៧

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់តាមបណ្តាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី៦ខែមករា ឆ្នាំ២០២៣នេះថា មូលធនមនុស្សគឺជាអាទិភាពគន្លឹះទី១សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្នុងការជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី បានបន្ថែមថា ផ្តោតលើចក្ខុវិស័យវែងឆ្ងាយដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្ត "កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ" នាថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្រាប់យុវជនចំនួន ១លាន៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ក្នុងការសិក្សា។ សម្តេចធិបតីបានបន្តថា បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ តាមរយៈកម្មវិធី "TVET 1,5M" សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្តដូចជា ៖- រាជធានីភ្នំពេញចំនួន ៧៩០៥នាក់ (ស្រី ២៥៩៦នាក់)

- ខេត្តបាត់ដំបង ចំនួន ២ ៤៩៩នាក់ (ស្រី ១ ០៨៣នាក់)

- ខេត្តសៀមរាប ចំនួន ១ ៤២៨នាក់ (ស្រី ៣២៧នាក់)

- ខេត្តកណ្តាល ចំនួន ៧៥៥នាក់ (ស្រី ២១៥នាក់)

- ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)

- តាមបណ្ដាខេត្តផ្សេងៗ ចំនួន ៧០៨៨នាក់ (ស្រី ២៥៣៩នាក់) ។បើតាមសម្តេចធិបតីហ៊ុនម៉ាណែតក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​២០៣៩៣នាក់បានបែងចែកទៅតាមជំនាញដូចជា៖

- ជំនាញសំណង់ ចំនួន ៣០៤៩នាក់ (ស្រី៤៥២នាក់)

- ជំនាញអគ្គិសនី និងថាមពលចំនួន ៦០៤នាក់ (ស្រី ៦៥នាក់)

- ជំនាញអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់)

- ជំនាញកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់)

- ជំនាញមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)

- ជំនាញធុរកិច្ច និងព័ត៌មានវិទ្យាចំនួន ៦៥៦៩នាក់ (ស្រី ៣ ៤៧១នាក់)

- ជំនាញសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់)

- ជំនាញបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់)

- ជំនាញទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់)

- ជំនាញកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។សូមរឭកផងដែរថាកាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាលក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សានិងបញ្ចប់ការសិក្សាប្រកបដោយគុណភាពនិងជំនាញវិជ្ជាជីវៈច្បាស់លាស់ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារដោយកំណត់នូវគោលការណ៍"ឱ្យចេះឱ្យចប់ឱ្យមានការងារ"ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ៕

Powered by Blogger.