សម្ដេច​ធិប​តីនិងលោកជំទាវបានចាកចេ​ញពីកម្ពុជាឆ្ពោះទៅសា​​ធារណរដ្ឋបារាំ​ង​ហើយ

 សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានចាកចេញពីអាកា​ស​យា​ន​ដ្ឋា​ន​អន្ត​រ​ជា​តិ​​ភ្នំពេញឆ្ពោះទៅកាន់សាធារណរដ្ឋបារាំងហើយ នៅ​ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ​២​០​២៤នេះ មុនបន្តដំណើ​រ​ទៅស​ហ​ព័​ន្ធ​ស្វី​សដើ​ម្បី​ចូ​ល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅ​​ទី​ក្រុ​ង​ដាវ៉ូស។លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកា​ស​យា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញថា តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថា​បនិក និងជាប្រធានប្រតិប​ត្តិវេ​ទិ​កា​សេដ្ឋកិច្ចពិភពលោក សម្តេចធិបតីនឹងដឹ​កនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញ​ចូ​ល​រួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃ​វេ​ទិ​កា​សេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ​២​០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេ​ស​ស្វី​ស។

ក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត»កិច្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍​ជា​មូ​ល​ដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព។ថ្នាក់ដឹ​ក​នាំ​ពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នា​ក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភា​ពសារព័ត៌​មាន​នានា​នឹង​ចូ​ល​រួមក្នុងកិច្ចប្រជុំនេះ។អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវ​ឌ្ឍន៍ក​ម្ពុជាលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការប​រទេសនិងសហប្រ​តិប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិ និ​ងលោ​ក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រ​តិ​ភូ​ស​ភា​ពា​ណិ​ជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ក្នុងឱកាសឆ្លងកាត់នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មុននឹងបន្តដំ​ណើរ​អញ្ជើ​ញទៅ​ចូ​ល​រួ​ម​"កិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum An​n​u​a​l Meeting 2024)" នៅសហព័ន្ធស្វីស ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី នឹ​ង​អ​ញ្ជើ​ញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប អញ្ជើ​ញ​ជា​អ​ធិ​បតី ក្នុង​វេទិការធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង (MEDEF)​និងស​ភា​ពា​​ណិជ្ជ​កម្មកម្ពុជា ជំនួបជាមួយលោកជំទាវ ល្វី មូស៊ីគី វ៉ាប៉ូ (Louise MUSHIKIWABO) អគ្គ​លេ​ខា​ធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ព្រមទាំងអនុញ្ញាតឱ្យបណ្តាក្រុ​មហ៊ុនឯកជ​នមួ​យ​ចំ​នួ​ន​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ដែលមា​ន​ដូច​ជា​៖​១.​សម្ព័​ន្ធនិ​យោជ​ក​ហ្វ្រ​ង់កូហ្វូន (APF) ២. ក្រុមហ៊ុន VINCI ៣. ក្រុមហ៊ុន ACCOR ៤. ក្រុមហ៊ុន EDF ៥. ក្រុមហ៊ុន PuyDuFou ៦. ក្រុមហ៊ុន Orang SA ៧. ក្រុមហ៊ុន Blue Circle ៨. ក្រុមហ៊ុន Alstom ៩. ក្រុម ហ៊ុន Total Energies ។ល។សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការប​រទេសនិងសហប្រ​តិប​ត្តិ​កា​រ​អ​ន្ត​រ​ជា​តិបានឱ្យដឹងថា សម្ដេ​ចធិ​បតី នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអា​ហារការ​ងារថ្ងៃ​ត្រ​ង់​ក្រៅ​ផ្លូ​វការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោកដោយផ្តោតលើប្រធានបទ «កា​រស្តា​រទំនុកចិត្តលើ​ប្រព័ន្ធសកលលោកឡើងវិញ»សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះដើម្បីដោះស្រា​យនូវបញ្ហា​ប្រឈមដែលជាក្តីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួមនិង​កិច្ច​ស​ន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរក្នុងការកសាងទំនុ​កចិត្តទៅវិញទៅមកដែ​លចាំ​បា​ច់សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្ដេចធិបតី នឹងមានជំនួបជាមួយ លោកMathiasCormannអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំងធុរ​ជន​នៃក្រុមហ៊ុនឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជាផងដែរ៕

Powered by Blogger.