សម្តេចតេ​ជោឆ្លើយតបនឹងក្រុមបំ​ផុសដំណឹង

 នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមតេលេក្រាមថា«ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន។លោកនាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដាហ្វីមីអូបានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ខ្ញុំសូមអរគុណចំពោះលោកគីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់និងបានទទួល ជួបដោយក្តីស្រឡាញ់រាប់អាន។ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្រទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។(មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថាពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់)។យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាពហ៊ុនសែនបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបហ៊ុនសែនលាចាកលោកនេះទៅ។យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២មករា២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញសូមពួកជ្រុលនិយមកុំបារម្ភពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង»៕ 



Powered by Blogger.