អាស៊ានចេ​ញថ្លែងការណ៍ស្ថិរភាពក្នុងដែ​នសមុទ្រនៅតំបន់​អាស៊ីអាគ្នេយ៍

 កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីការរក្សានិងលើកកម្ពស់ស្ថិរភាពក្នុងដែនសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍។នៅក្នុងសេចក្តីថ្លែងការណ៍នោះរដ្ឋមន្ត្រីទាំងអស់បាននិយាយថា ពួកគេតាមដានយ៉ាងដិតដល់ទៅលើការព្រួយបារម្ភចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះនៅសមុទ្រខាងកើតហើយបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សុវត្ថិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងជើងហោះហើរពីលើដែនសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍។

ជាពិសេសនៅសមុទ្រខាងកើត។សេចក្តីថ្លែងការណ៍នោះបានសរសេរថា«យើងក៏បានបញ្ជាក់ឡើងវិញនូវតម្រូវការក្នុងការស្តារ និងបង្កើនការជឿទុកចិត្តគ្នានិងទំនុកចិត្តក៏ដូចជាអនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ ព្រមទាំងប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញនិងបន្តការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងច្បាប់UNCLOSឆ្នាំ១៩៨២ផងដែរ។បណ្តារដ្ឋមន្រ្តីការបរទេសទាំងនោះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC)និងការប្តេជ្ញាចិត្តធ្វើការងារឆ្ពោះទៅរកការបញ្ចប់ដំបូងនៃក្រមប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនិងខ្លឹមសារនៅសមុទ្រខាងកើត (COC) ដែលស្របតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់ UNCLOS ឆ្នាំ១៩៨២។ពួកគេក៏បានរំលឹកឡើងវិញអំពីសារៈសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី ដែលរួមចំណែកក្នុងន័យស្ថាបនាដល់ការលើកកម្ពស់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់ដែនសមុទ្រផងដែរ។ ដោយស្វាគមន៍ចំពោះការរៀបចំកិច្ចសន្ទនាដែនសមុទ្រកាលពីពេលថ្មីៗនេះរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំង និងជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាផ្នែកមួយនៃកិច្ចប្រជុំមេដឹកនាំ APEC នៅរដ្ឋកាលីហ្វ័រញ៉ា ដោយពួកគេសង្ឃឹមថា កិច្ចសន្ទនាបែបនេះនឹងបន្តបន្ថែមទៀតនូវកិច្ចខិតតំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រឹងស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនសមុទ្រក្នុងតំបន់៕ប្រភពVNA

Powered by Blogger.