កម្ពុជា​ស្វាគមន៍នាវាខ្នាត​យក្សWester​dam

 នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០២៣នេះនាវាទេសចរណ៍Westerdamបានវិលត្រឡប់មកចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុជាថ្មីម្តងទៀត។កម្ពុជាក៏បានអញ្ជើញស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតយក្សWesterdamមកកាន់កម្ពុជាសាជាថ្មីនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។

នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុខេត្តព្រះសីហនុនាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក​ ដែលជាទង្វើមនុស្សធម៌​ជួយសង្គ្រោះជីវិត​ លើកកម្ពស់សិទ្ធិរស់រានមានជីវិត​ និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។“កម្ពុជាតូចតែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងសង្រោះអ្នកទេសចរចំនួន១,៤៥៥នាក់ និងក្រុមនាវឹក៨០២នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលបដិសណ្ឋារកិច្ច ដល់អ្នកទេសចរទាំងអស់ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ការត្រឡប់មកវិញនេះគឺជាការរំលឹកដឹងគុណនិងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជាព្រមទាំងបេះដូងមនុស្សធម៌ដែលបានគិតគូរពីអាយុជីវិតិ ជាជាងភាពភ័យខ្លាច​ គឺបានសរបញ្ជាក់ច្បាស់​ ពីចក្ខុវិស័យដ៏វែងឆ្ងាយ​និងប្រកបដោយភាពប្រាកដនិយម របស់សម្តេចតេជោ​ហ៊ុនសែន។វត្តមានជាថ្មីរបស់នាវានេះក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោហ៊ុនសែននិងប្រជាជនកម្ពុជា។វត្តមាននាវាWesterdamជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថាជាប្រទេសតូចដែលមានបេះដូងធំ។អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្យកម្ពុជាក៏ជាសម្តេចតេជោហ៊ុន សែន៕



Powered by Blogger.