បទល្មើសកា​វលៀសនៅចំណុចដងកូម​អន្លង់រាំងក្នុងស្រុកក្រគ​រឡើងកក្រើកផ្ទៃទឹកស្នើឲ្យចាត់វិធានការបង្រ្កាប

 សេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី២៤.២៥ខែធ្នូឆ្នាំ២០២៣ ទូកកាវលៀសម៉ាស៊ីនខ្នាតយក្សរបស់មេឈ្មួញជនជាតិវៀតណាមដែលកំពុងធ្វើកម្មភាពកាវលៀសនៅចំណុចដងកូមលេខ៣.៤ឡូតិ៍អភិរក្សអន្លង់រាំងក្នុងបឹងទន្លេសាបនៅក្នុងទឹកដីស្រុកក្រគរខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ពីប្រជានេសាទដែលមានមុខរបរកស៊ីនេសាទជាលក្ខណៈគ្រួសារដូចជាដាក់មងចងសន្ទូចដាក់សៃយ៉ឺនកំពឹសនៅក្នុងតំបន់បឹងទន្លេសាបពួកគាត់បានប្រាប់ព័ត៌មានយើងឱ្យដឹងថាក្រុមទូកអ្នករកស៊ីកាវ លៀសរបស់ឈ្មួញវៀតណាមបានធ្វើសកម្មភាពកាវលៀសដោយម៉ាស៊ីនខ្នាតយក្សករកូពេញផ្ទៃបឹងទន្លេសាបធ្វើឱ្យទឹកទន្លេល្អក់បែកពពុះហើយនិងបានប៉ះពាល់ដល់មុខរបរពួកគាត់ដាច់មង ដាច់សន្ទូច ដាច់សៃយ៉ឺនកំពឹសរបស់ពួកគាត់ថែមទៀតផងដែលជាហេតុធ្វើឲ្យពួកគាត់មិនអាចប្រកបរបរនេសាទជាលក្ខណៈគ្រួសារបន្តមុខរបរនេះពុំបានសោះឡើយ។ពាក់ព័ន្ធនឹងការនេសាទល្មើសច្បាប់នៅក្នុងបឹងទន្លេសាបនេះមិនត្រឹមតែក្រុមទូកកាវលៀសរបស់បងប្អូនខ្មែរនិងទូករបស់ជនជាតិវៀតណាមដែលបំពាក់ដោយម៉ាស៊ីនកម្លាំងសេសធំៗក្នុងទូកមួយបំពាក់ម៉ាស៊ីន២គ្រឿងនៅក្នុងនោះផងដែរអូសកាវជារៀងរាល់ថ្ងៃចំណុចដងកូមលេខ៣.៤ឡូតិ៍អភិរក្សអន្លង់រាំងស្រុកក្រគរខេត្តពោធិ៍សាត់ដែលគេស្គាល់ឈ្មោះថា (ថាន់)មេឈ្មួញធំជាងគេនឹងបក្ខពួកជាច្រើនទៀតប្រចាំក្នុងទឹកដីឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់ហើយបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃឡើងកក្រកផ្ទៃបឹងទន្លេសាបដោយគេសង្ស័យថាបានរត់ការបង់លុយអោយសមត្ថកិច្ចពាក់ព័ន្ធទើបដំណើរការបទល្មើសបានទៅរលូន។ពាក់ព័ន្ធបទល្មើសកាវលៀសនេះអង្គភាពយើងបានធើ្វបទសម្ភាសតាមទូរស័ព្ទលោកភុនវណ្ណានាយផ្នែក៣ស្រុកនៅព្រឹកថៃ្ង២៩ខែ១២ឆ្នាំ២០២៣នេះត្រូវបានលោកច្រានចោល។តែយ៉ាងណាក៏ដោយប្រជានេសាទនៅតែបញ្ជាក់និងអះអាងថាបទល្មើសកាវលៀសនេះឡើងកក្រើតំបន់អភិរក្សអន្លង់រាំង។ប្រជាពលរដ្ឋដែលជាប្រជានេសាទលក្ខណៈគ្រួសារក៏អំពាវនាដល់លោកខូយរីដាអភិបាលខេត្តពោធិ៍សាត់ចាត់វិធានការបង្រ្កាបបទល្មើសខាងលើឲ្យទាន់ពេលវេលាព្រោះថាពួកទាំងនេះបានបំផ្លិចបំផ្លាញធនធានជលផលនៅក្នុងផ្ទៃបឹងទន្លេសាបធ្វើឱ្យមច្ឆាជាតិ ក៏ដូចជាវារីវប្បកម្មឬពពួកប្លង់តុងដែលជាចំណីមច្ឆជាតិនៅក្នុងបាតបឹងទន្លេសាបហិនហោចដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ធនធានជលផលយ៉ាងធ្ងន់ធ្ងរនឹងអាចបាត់បង់ពូជមច្ឆជាតិធ្វើឲ្យកូនចៅជាតិសាស្ត្រខ្មែរជំនាន់ក្រោយលែងស្គាល់ពូជមច្ឆាជាតិតទៅថ្ងៃមុខជាក់ជាមិនខានឡើយ៕ផាត់យុទ្ធ




Powered by Blogger.