Houthiគំរាម​អា​​មេរិក​តើ​អារ៉ាប៊ី​សាអូឌីត​មាន​​ការ​គណ​នា​របស់​ខ្លួន​ទេ?

 មេដឹកនាំនៃកងកម្លាំង Houthiនៅក្នុងប្រទេសយេម៉ែន នៅថ្ងៃទី២០ខែធ្នូបានព្រមានថាលោកនឹងវាយប្រហារនាវាចម្បាំងរបស់សហរដ្ឋអាមេរិក។ប្រសិនបើទីក្រុងវ៉ាស៊ីនតោនកំណត់គោលដៅកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់នេះ។មេដឹកនាំនៃកងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែន Abdel-Malek al-Houthi បានសង្កត់ធ្ងន់ថា "យើងនឹងមិនអង្គុយដោយស្ងៀមទេ។ប្រសិនបើសហរដ្ឋអាមេរិកចង់បង្កើនបន្ថែមទៀតនិងចាត់វិធានការដ៏ល្ងង់ខ្លៅដោយធ្វើសង្រ្គាមប្រឆាំងនឹងយើង"។

ខ្មាន់កាំភ្លើង Houthi បានឈរនៅលើកប៉ាល់ដឹកទំនិញ Galaxy Leader ក្នុងសមុទ្រក្រហមក្នុងខែវិច្ឆិកា បន្ទាប់ពីបានចាប់កប៉ាល់ដឹកទំនិញនេះ។ រូបថត៖ REUTERS
លោក Abdel-Malek al-Houthi បានបន្ថែមថា "រាល់គោលដៅរបស់អាមេរិកដែលសំដៅមកលើប្រទេសរបស់យើង ក្លាយជាគោលដៅរបស់យើងហើយយើងនឹងធ្វើឱ្យនាវាចម្បាំងរបស់អាមេរិក ជាគោលដៅនៃមីស៊ីលយន្តហោះគ្មានមនុស្សបើកនិងសកម្មភាពយោធារបស់អាមេរិក"។យោងតាមទីភ្នាក់ងារសារព័ត៌មានReuters កងកម្លាំងប្រូកស៊ីអ៊ីរ៉ង់ រួមទាំងក្រុមHouthiនៅយេម៉ែននិងក្រុមហេសបូឡានៅលីបង់ បានបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលចាប់តាំងពីជម្លោះបានចាប់ផ្តើម។ កងកម្លាំង Houthiបានបង្កើនការវាយប្រហារនៅសមុទ្រក្រហម ដោយគម្រាមកំណត់គោលដៅលើនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលនិងព្រមានក្រុមហ៊ុនដឹកជញ្ជូនមិនឱ្យធ្វើពាណិជ្ជកម្មជាមួយកំពង់ផែអ៊ីស្រាអែល។មេដឹកនាំHouthiបានព្រមានសហរដ្ឋអាមេរិកកុំឱ្យបញ្ជូនកងទ័ពទៅកាន់ប្រទេសយេម៉ែនហើយបាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនឹងសេណារីយ៉ូដ៏អាក្រក់ជាងអ្វីដែលពួកគេបានប្រឈមមុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធអារ៉ាប៊ីសាអូឌីត អវត្តមានពីបញ្ជីសម្ព័ន្ធភាពសមុទ្រក្រហមដែលអាមេរិកប្រកាសនាពេលថ្មីៗនេះ។ហេតុផលចម្បងហាក់ដូចជាអារ៉ាប៊ីសាអូឌីតមានការព្រួយបារម្ភថាការចូលរួមក្នុងសម្ព័ន្ធភាពនេះនឹងប៉ះពាល់ដល់គោលដៅយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន រួមទាំងការដកខ្លួនចេញពីសង្រ្គាមស៊ីវិលនៅយេម៉ែន និងភាពតានតឹងជាមួយអ៊ីរ៉ង់ដែលគាំទ្ររដ្ឋាភិបាល Houthi ។យោងតាមទីភ្នាក់ងារសារព័ត៌មានReutersអ្នកនាំពាក្យរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម(UAE)មិនបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយអំពីការចូលរួមក្នុងយុទ្ធនាការរបស់សហរដ្ឋអាមេរិកនោះទេ។អារ៉ាប៊ីសាអូឌីតសង្ឃឹមថាការដោះស្រាយជម្លោះក្នុងតំបន់នឹងអនុញ្ញាតឱ្យខ្លួនផ្តោតលើរបៀបវារៈប្រកបដោយមហិច្ឆតានៃការកសាងទីក្រុងថ្មីនាពេលអនាគត និងដើរតួនាទីកាន់តែធំនៅក្នុងកិច្ចការសាធារណៈទូទាំងពិភពលោក រួមទាំងការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤ ផងដែរ។ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិកគំរាមកំហែងរារាំងដល់ក្តីសុបិនរបស់អារ៉ាប៊ីសាអូឌីត រុញតំបន់នេះឱ្យធ្លាក់ទៅក្នុងយុគសម័យអស្ថិរភាពថ្មី ក៏ដូចជាជំរុញកំហឹងរបស់អារ៉ាប៊ីសាអូឌីត ឆ្ពោះទៅរកលោកខាងលិច និង សម្ព័ន្ធមិត្តឈូងសមុទ្ររបស់ខ្លួន។ទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនឆ្នាំលើធាតុផ្សំនៃគោលនយោបាយមជ្ឈិមបូព៌ាក៏ដោយសហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីតនិងជាអ្នកផ្គត់ផ្គង់យោធាដ៏សំខាន់បំផុត៕


Powered by Blogger.