មីស៊ីល​កូ​រ៉េ​ខាង​ជើង​មាន​​សមត្ថភាព​បាញ់​គ្របដណ្តប់​លើសហរដ្ឋអាមេ​រិកទាំងមូល

ប្រទេសជប៉ុនបាននិយាយថាមីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងកាលពីថ្ងៃទី១៨ខែធ្នូគឺជាមីស៊ីលផ្លោងអន្តរទ្វីប(ICBM)ដែលមានរយៈចម្ងាយអាចគ្របដណ្តប់លើសហរដ្ឋអាមេរិកទាំងមូល។"មីស៊ីលផ្លោងប្រភេទICBM ដែលបាញ់បង្ហោះលើកនេះបើគណនាតាមគន្លងនិងអាស្រ័យលើទម្ងន់ក្បាលគ្រាប់ អាចមានរយៈចម្ងាយហោះហើរជាង១៥,០០០គីឡូម៉ែត្រ។ បើដូច្នេះ រយៈចម្ងាយអាចគ្របដណ្តប់លើទឹកដីអាមេរិកទាំងមូល" ។AFP ដកស្រង់សម្តីShingoMiyakeនេះបើតាមអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។លោក Miyake បាននិយាយថា មីស៊ីលនេះហាក់ដូចជាបានហោះបានចម្ងាយប្រហែល១,០០០គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់អតិបរមាជាង៦,០០០គីឡូម៉ែត្រមុនពេលចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។បន្ទាប់មក លោក Miyake បានកត់សម្គាល់ថាអាជ្ញាធរនៅតែត្រូវការបញ្ជាក់ថាតើវាជា ICBM ឬអត់។

មីស៊ីលឆ្លងទ្វីប Hwasong-18 ត្រូវបានបាញ់ចេញពីប្រទេសកូរ៉េខាងជើង នៅក្នុងរូបភាពដែលចេញផ្សាយដោយ KCNA កាលពីថ្ងៃទី១៣ខែកក្កដា (រូបថត៖ KCNA)។
លោកបាននិយាយថា "ដោយផ្អែកលើចម្ងាយហោះហើរ និងរយៈកម្ពស់អតិបរមានៃមីស៊ីលផ្លោងដែលបាញ់បង្ហោះនៅពេលនេះ យើងគិតថាវាជាមីស៊ីលផ្លោងប្រភេទICBM។ប៉ុន្តែយើងកំពុងវិភាគវាឱ្យលម្អិតបន្ថែមទៀត"។នាយករដ្ឋមន្ត្រី Fumio Kishida បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បង្ហោះកាលពីថ្ងៃទី១៨ ខែធ្នូ ក៏ដូចជាការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ។ការបាញ់បង្ហោះទាំងនេះ“មិនត្រឹមតែជាការបំពានយ៉ាងច្បាស់លាស់ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ។ប៉ុន្តែវាក៏ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ហើយយើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់” នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយ។បន្ទាប់ពីការបាញ់បង្ហោះនៅល្ងាចថ្ងៃទី១៧ខែធ្នូកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយរិះគន់សហរដ្ឋអាមេរិកចំពោះអ្វីដែលខ្លួនហៅថា"ការប្រកាសសង្គ្រាមនុយក្លេអ៊ែរ" រួមទាំងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង។កូរ៉េខាងជើងជឿជាក់ថា សកម្មភាពរបស់អាមេរិកនិងកូរ៉េខាងត្បូង ដូចជាសមយុទ្ធយោធាការបង្ហាញកម្លាំង និងផែនការធ្វើសង្គ្រាមនុយក្លេអ៊ែរ បានបង្កើនភាពតានតឹង។កន្លងមកអាមេរិកកម្រនឹងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅទស្សនកិច្ចកូរ៉េខាងត្បូង។ប៉ុន្តែចំនួនទស្សនកិច្ចបានកើនឡើងក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។ក្រសួងការពារជាតិរបស់កូរ៉េខាងជើងក៏បានថ្កោលទោសផងដែរចំពោះជំនួបរវាងមន្ត្រីកូរ៉េខាងត្បូង និងអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា វាគឺជាសញ្ញាមួយផ្សេងទៀតនៃសកម្មភាពដែលព្យាយាមកែលម្អការត្រៀមធ្វើសង្គ្រាម និងការបង្ហាញកម្លាំងបង្កហេតុ៕ប្រភពAFP, Reuters(ពុតសាម៉ាត់)

Powered by Blogger.