នាយករដ្ឋមន្ត្រី៖រាជរដ្ឋាភិបា​លឈប់ចេញ​អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន​រុករករ៉ែ

សម្តេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ចាប់ពីខែ១១មករាជរដ្ឋាភិបាលកម្ពុជាសម្រេចឈប់ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរុករករ៉ែនៅតំបន់ព្រៃឡង់ទៀតហើយ។ការថ្លែងរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះក្នុងពិធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតីមានប្រសាសន៍បន្តថាកាលពីដើមខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅនេះ សម្ដេចបានឲ្យគោល​ការណ៍ឯកភាពទៅតាមសំណើរបស់ក្រសួងរ៉ែ និងថាមពលគឺឈប់ចេញអាជ្ញាប័ណ្ណរុករករ៉ែបន្ថែមទៀតនៅតំបន់ព្រៃឡង់។សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងថាអាជ្ញាប័ណ្ណថ្មីរករ៉ែនៅទីនោះគឺមិនចេញឲ្យទៀតទេអាជ្ញាប័ណ្ណដែលមានស្រាប់គឺបន្តធ្វើហើយខិតខំសិក្សានៅក្នុងកាត់បន្ថយផ្ទៃដីដែលសិក្សាហើយក្រុមហ៊ុនរុករករ៉ែដែលមានស្រាប់ក៏មិនអនុញ្ញាតឲ្យពង្រីកថែមទៀតដែរនៅតំបន់ព្រៃឡង់នេះហើយជាគោលការណ៍របស់រាជរដ្ឋាភិបាល។នេះបើតាមបញ្ជាក់ឲ្យដឹងពីសម្ដេចធិបតី៕

Powered by Blogger.