នាយក​រដ្ឋមន្ត្រីកម្ពុជា៖ស្ថានីយ៍​ប្រព្រឹត្តកម្មទឹកកខ្វក់ជើ​ងឯកនឹងលើកកម្ពស់គុណភា​ពទឹកអនាម័យ​ជូនប្រជាជន

 ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនឹងផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវនិងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក។ជាពិសេសរួមចំណែកក្នុងការការពារនិងលើកកម្ពស់គុណភាពទឹកអនាម័យនិងបរិស្ថានរស់នៅជូនដល់ប្រជាជនដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាពនិងជីវភាពរស់នៅប្រចាំថ្ងៃ។នេះបើតាមបញ្ជាក់ឲ្យដឹងពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចធិបតីបានថ្លែងថាគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះគឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯកដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯកស្ថិតនៅប៉ែកខាងត្បូងរាជធានីមុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ៣ហិចតា។គម្រោងនេះត្រូវបានសិក្សានិងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជានិងជប៉ុន ហើយនឹងក្លាយជា“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន”។ការថ្លែងបែបនេះក្នុងឱកាសសម្តេចធិបតីអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់“សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ៕



Powered by Blogger.