នាថ្ងៃឆ្លងឆ្នាំស​ក​លភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​មក​កម្សាន្តនៅសៀមរាប​​ជាង៣០ម៉ឺន

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ចំនួនភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាស ឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ មានចំនួនប្រមាណ៣០៤,០៦៤នាក់ ក្នុងនោះ៖ទេសចរ ជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិមានចំនួន៩,០៦៤នាក់។ពេលថ្ងៃភ្ញៀវទេសចរបានដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋានភ្នំគូលែននៅតាមសហគមន៍ទេសចរណ៍ពេលល្ងាចបានទៅលេងនៅអតីតអង្គរឃ្យុងយូពេលយប់ភ្ញៀវទេសចរបានស្រុកទៅកម្សាន្តនៅសួនច្បារមាត់ស្ទឹងសៀមរាប និងតំបន់ ផប់ស្រ្ទិត៕ 





Powered by Blogger.