ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាប្រកាសជំហបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលថៃនិងប្រទេសដទៃដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស!
បន្ទាយមានជ័យ៖ពីវេទិកាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣នេះបានប្រកាសបញ្ជាក់អំពីគោលជំហរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចសហការក៏ដូចជាសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលថៃនិងបណ្តាប្រទេសនានាព្រមទាំងអង្គការស្ថាប័នជាតិ និងអន្តរជាតិ ជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
Post a Comment