សម្តេចធិ​បតីហ៊ុនម៉ាណែត៖រាជរដ្ឋាភិ​​បាលដាក់ចេញកម្មវិធីជា​តិចំនួន៤

 សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ“គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនិងគោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះបានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិចំនួន៤ នៅក្មុងក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

កម្មវិធីចំនួន៤នឹងត្រូវធ្វើសមាហរណមុខងារក្រោមកញ្ចប់គ្រួសាររួមមាន៖ - កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សានិងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) ។គួរបញ្ជាក់ថា ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារត្រូវបានរៀបចំឡើង សម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលជាបណ្ដុំនៃកម្មវិធីជាតិជំនួយសង្គម(កម្មវិធីដែលមានស្រាប់និងកម្មវិធីដែលនឹងត្រូវបង្កើតថ្មីមួយចំនួន) ដែលមានលក្ខណៈសមាហរណនិងអនុវត្តក្នុងទម្រង់រួមមួយ ក្រោមប្រតិបត្តិករទោលពោលគឺមូលនិធិជាតិជំនួយសង្គមនិងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕ 

Powered by Blogger.