ព្រះមហាក្សត្រស្ដេចយាងបំពេញព្រះរាជទស្សនកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ តាមព្រះទីនាំងយន្តហោះពិសេសដើម្បីទៅបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ(ថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣)នៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។
Post a Comment