សម្តេចធិបតី​ប្រកាសបណ្តេញកងកម្លាំងពា​​ក់ព័ន្ធប្រើប្រាស់គ្រឿងញៀន​ចេញពីក្របខណ្ឌ

 ប្រសាសន៍សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមានពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

ប្រមុខរដ្ឋាភិបាលសម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។សម្តេចធិបតី មានប្រសាសន៍ថា«ទិសដៅដែលត្រូវធ្វើគឺត្រូវបន្សុទ្ធនិងបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធព្រោះអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតមុនគេ»។សម្តេចធិបតីក៏បានបញ្ជាក់ផងដែរថាចំពោះជនបរទេសណាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀនអនុវត្ដច្បាប់ហើយគឺត្រូវបណ្តេញចេញពីប្រទេសតែម្ដង៕


Powered by Blogger.