ចិនតែង​តាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី

 ប្រទេសចិនបានតែងតាំងឧត្តមសេនីយ៍DongJunជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ប្រទេសនេះជំនួសលោកLiShangfu។Xinhuaបានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិននៅថ្ងៃនេះ ថ្ងៃទី២៩ខែធ្នូ បានតែងតាំងលោកDongJunជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ 
រដ្ឋមន្ត្រីក្រសួងការពារជាតិចិនថ្មី លោក Dong Jun។
ឧត្តមសេនីយ៍DongJunអាយុ៦២ឆ្នាំបានបម្រើការនៅក្នុងកងពលធំកងទ័ពរំដោះប្រជាជនចិន(PLA) ។មុនពេលក្លាយជាមេបញ្ជាការកងទ័ពជើងទឹកក្នុងឆ្នាំ ២០២១លោក DongJunបានបម្រើការនៅក្នុងកងនាវាចរសមុទ្រខាងជើងនិងកងនាវាចរសមុទ្រខាងកើតក៏ដូចជាតំបន់សង្គ្រាមភាគខាងត្បូងនៃប្រទេសចិន។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកងទ័ពជើងទឹកចិនបានដើរតួនាទីយ៉ាងសំខាន់នៅពេលដែលPLAបានពង្រីកការទូតរបស់ខ្លួនជាមួយនឹងដំណើរទស្សនកិច្ចកំពង់ផែជាច្រើនទៅកាន់ប្រទេសផ្សេងទៀត។លោកDongJunនឹងជំនួសលោកLiShangfuដែលត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងខែតុលាឆ្នាំនេះ បន្ទាប់ពីអវត្តមានជាច្រើនខែ។ការតែងតាំងរបស់លោកDongJunអាចជួយសម្រួលបន្ថែមទៀតដល់ទំនាក់ទំនងយោធាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងចិនបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២មិនបាននិយាយគ្នាចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន៕ 
Powered by Blogger.