ប្រឈម​​នឹង​ការ​លំបាក​​ជា​ច្រើនអ៊ុយក្រែន​នឹង​​ចាត់​វិធានការ​ខ្លាំង?

 មេបញ្ជាការការពារដែនអាកាសអ៊ុយក្រែនព្យាករណ៍ថាប្រទេសនេះនឹងជួបការលំបាកកាន់តែច្រើននៅឆ្នាំ២០២៤ ជាងឆ្នាំ ២០២២ និង ២០២៣ បូកបញ្ចូលគ្នា។ អ៊ុយក្រែន​ប្រហែល​នឹង​ចេញ​បញ្ជា​ចល័ត​ទូទៅ​ថ្មី។

អគារ​មួយ​ត្រូវ​ភ្លើង​ឆេះ​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Avdiivka ភាគ​ខាង​កើត​អ៊ុយក្រែន។ រូបថត៖ AP
លោក Vasily Samovar មេបញ្ជាការកងម្លាំងអាកាសចរណ៍ និងការពារដែនអាកាសនៃកងពលតូចទី៣បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកDniproTVកាលពីថ្ងៃទី២៣ខែធ្នូថាប្រទេសអ៊ុយក្រែនអាចនឹងចេញបញ្ជាការចល័តនៅឆ្នាំក្រោយ។លោកSamovarបាន​ទទួល​ស្គាល់​ថាភាគី​រុស្ស៊ី​មាន​ឧត្តមភាព​ក្នុង​ទិដ្ឋភាព​ជាច្រើនចាប់ពី​កម្លាំង​សេដ្ឋកិច្ច រហូតដល់​ចំនួន​ទ័ព​បម្រុង។ តាម​លោក​រុស្ស៊ី​កំពុង​កសាង​កម្លាំង​យ៉ាង​សកម្ម​និង​កែសម្រួល​សេដ្ឋកិច្ច​ឱ្យ​សមស្រប​តាម​តម្រូវការ​យោធា។កាលពីខែធ្នូប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyបាននិយាយថាយោធារបស់ប្រទេសបានស្នើរការចល័តមនុស្សបន្ថែមពី៤៥០,០០០ទៅ៥០០,០០០នាក់ហើយទីក្រុងគៀវចង់បែងចែកប្រាក់បន្ថែមចំនួន១៣.៣ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។កន្លងមក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានប្រាប់កាសែតអាល្លឺម៉ង់Bildថាបុរសអ៊ុយក្រែនទាំងអស់ដែលមានអាយុយោធាដែលរស់នៅបរទេសនឹងត្រូវបានកោះហៅទៅកាន់មជ្ឈមណ្ឌលជ្រើសរើសយោធា។យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការពារ​ជាតិ​ក្រោយ​មក​បាន​បដិសេធយ៉ាងប្រញាប់ប្រញាល់ចំពោះ​ផែនកា​នេះ។ក្រុងគៀវកំពុងតស៊ូជាមួយការវាយលុកដែលបានចាប់ផ្តើមនៅរដូវក្តៅ។ប៉ុន្តែមិនទាន់បាននាំមកនូវការផ្លាស់ប្តូរសំខាន់ៗណាមួយចំពោះជួរមុខនោះទេ។ទន្ទឹម​នឹង​នេះ ការ​បាត់បង់​ជីវិត​មនុស្ស​ក៏​ដូច​ជា​ការ​បាត់​បង់​សម្ភារ​ធុន​ធ្ងន់​មិន​តិច​ទេ ។យោងតាមRTអ្នកគាំទ្រលោកខាងលិចនៃអ៊ុយក្រែនហាក់ដូចជាបានចាប់ផ្តើមសង្ស័យលើការរំពឹងទុករបស់អ៊ុយក្រែនបន្ទាប់ពីការវាយលុកនៅរដូវក្តៅនាំមកនូវការផ្លាស់ប្តូរតិចតួចនៅជួរមុខ។កាលពីខែធ្នូសមាជិកសភាអាមេរិកបាននិយាយថាទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគៀវមិនបានបង្ហាញពីយុទ្ធសាស្ត្រឈ្នះៗច្បាស់លាស់នោះទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក VolodymyrZelenskyបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប្រ៊ុចសែលក៏កំពុងព្យាយាមយល់ព្រមលើកញ្ចប់ជំនួយបន្ទាប់សម្រាប់អ៊ុយក្រែនផងដែរ៕


Powered by Blogger.