សារនាយ​ករដ្ឋមន្ត្រី​​អប​អរសាទ​រ​វេទិកា​និពន្ធ​នាយក​សា​រ​ព័ត៌​កម្ពុជា​មាន​លើក​​ទី​២​០ក្រោម​ប្រធាន​​បទ​«​ក្រម​សីលធ​ម៌​និង​វិជ្ជា​ជី​វ​សារ​ព័ត៌មាន​»​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​ផ្ញើ​សារលិខិត​អប​អរសាទរ​វេទិកា​និពន្ធ​នាយក​សារ​ព័ត៌​កម្ពុជា​មាន​លើក​ទី​២​០ក្រោម​ប្រធាន​បទ​ ​«​ក្រម​សីលធម៌​និង​វិជ្ជា​ជី​វ​សារ​ព័ត៌មាន​»​ ​ដែល​រៀបចំ​ធ្វើ​ដោយ​ក្លិ​ប​អ្នកកាសែត​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ព្រមទាំង​អំពាវនាវ​ដល់​និពន្ធ​នាយក​សារ​ព័ត៌មាន​ជួយ​រដ្ឋាភិបា​តាមរយៈ​ការ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​សារ​ព័ត៌មាន​ជនជាតិ​អន្តរជាតិ​អំពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជានិង​ជួយ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាពលរដ្ឋ​និង​នាំ​ព័ត៌មាន​ពី​ពលរដ្ឋ​មកកាន់​រដ្ឋាភិបាល​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាន់​ពេល​វេលា​និង​ប្រសិទ្ធ​ភាព​ខ្ពស់​។​

វេទិកា​និពន្ធ​នាយក​សារ​ព័ត៌មាន​កម្ពុជា​លើក​ទី​២​០​រៀបចំ​ឡើង​ ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សារ​ព័ត៌មាន​ ​ក៏ដូចជា​និពន្ធ​នាយក​មក​ពី​អង្គភាព​សារ​ព័ត៌មាន​នានា​បាន​ជួបជុំ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ ​ចែករំលែក​បទ​ពិសោធ​ ​និង​ដោះស្រាយបញ្ហា​ប្រឈម​នា​ពេល​កន្លងម​ក​ ​ព្រម​ទាំង​ដាក់​ចេញ​ទិសដៅ​សម្រាប់​ការ​អនុវត្ត​នៅ​ពេល​ខាង​មុខ​ពាក់ព័ន្ធ​នឹង​ការ​លើក​ក​ម្ពស់​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​។​នៅ​ក្នុង​សារលិខិត​ដែល​បាន​ផ្សព្វផ្សាយ​ពីម្សិលមិញ​ សម្តេចនាយក​រដ្ឋា​មន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​កោត​សរសើរ​ដល់​ស្ថាប័ន​ព័ត៌មាន​និង​អ្នក​សារ​ព័ត៌មាន​ដែល​បាន​គាំទ្រ​គោល​នយោបាយ​រដ្ឋាភិបាល។ជាពិសេស​គោល​នយោបាយ​រដ្ឋាភិបាល​នីតិកាល​ទី​៧​។​សម្តេច​បាន​លើកឡើង​ថា​ ​នេះ​ជា​កម្លាំង​ច​លក​រដែ​ល​បាន​ចូល​រួមចំណែក​ថែរក្សា​សុខ​សន្តិភាព​និង​ការ​កសាង​ប្រ​ទេ​សមានការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​បង្គោល​ចរ​ណ៍ ​«​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២​០​៥​០​»​។​សម្តេចបាន​កត់​ស្គាល់​ថា​កន្លងមក​អ្នក​សារ​ព័ត៌មាន​បាន​ខិតខំ​ចុះ​យក​ព័ត៌មាន​មក​ផ្សព្វផ្សាយ​បាន​ទាន់​សភាពការណ៍​និង​ទូលំទូលាយ​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។ជាពិសេស​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ប្រវត្តិសាស្ត្រ​ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​ព្រឹត្តិការណ៍​បោះឆ្នោត​ ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ ​និង​ព្រឹត្តិការណ៍​ព្រះរាជ​ពិធី​បុណ្យអុំទូក​ជាដើម​។​ ​សមិទ្ធផល​ដ៏​ធំធេង​នេះ​ ​គឺ​មាន​ការចូលរួម​យ៉ាងសកម្ម​ពី​ស្ថាប័ន​សារ​ព័ត៌មាន​និង​អ្នក​សារ​ព័ត៌មាន​។​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​និយាយ​ថា​៖​ ​«​នេះ​បង្ហាញ​ពី​ភាពជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​។​ ​រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់​លើក​ក​ម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​សេរីភាព​សារ​ព័ត៌មាន​ ​និង​ជំរុញ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​ផ្នែក​សារ​ព័ត៌មាន​»​។​សម្តេចបាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ថ្មី​បាន​បន្ត​ការ​លើក​លែង​ពន្ធប៉ាតង់​សម្រាប់​អ្នក​សារ​ព័ត៌មាន​អន​ឡា​ញ​ប្រភេទ​ធុន​តូច​រយៈពេល​៥​ឆ្នាំ​ (​២​០​២​៣​-​២​០​២​៨​) ​និង​កាត់​បន្ថយ​ក​ម្រៃ​អាជ្ញា​ប​ណ្ណ​ស្នើសុំ​បង្កើត​អង្គភាព​សារ​ព័ត៌មាន​ថ្មី​នៅ​ក្រសួង​ព័ត៌មាន​ចំនួន​៥​០​ភាគរយ​ ​ដើម្បី​សម្រួល​បន្ទុក​របស់​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​វិបត្តិសេដ្ឋកិច្ច​សកល​។​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ស្នើ​ដល់​វេទិកា​និពន្ធ​នាយក​សារ​ព័ត៌មាន​កម្ពុជា​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន​មួយ​ក​ម្រិ​ត​ទៀត​ ។ជាពិសេស​ថ្នាក់​ដឹកនាំ​ស្ថាប័ន​សារ​ព័ត៌មាន​និង​នាយក​និពន្ធ​សារព័ត៌មាន​រួមគ្នា​ដោះស្រាយបញ្ហា​ដោះស្រាយបញ្ហា​ប្រឈម​ពាក់ព័ន្ធ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ​បំភ្លៃ​ការពិត​ ​មាន​ចរិត​បំពុល​សង្គម​ ​ជេរប្រមាថ​ ​ញុះញង់​ ​និង​លុបបំបាត់​ជន​ឱកាស​និយម​ដែល​ជ្រក​ក្រោម​ស្លាក​សារ​ព័ត៌មាន​។​សម្តេចបាន​បញ្ជាក់​ថា​ ​ការ​លើក​ក​ម្ពស់​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ជា​រឿង​ចាំបាច់​ ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​វិ​ស័​យ​ព័ត៌មាន​ ​សន្តិសុខ​ព័ត៌មាន​ ​និង​សេរីភាព​ខាង​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​ខណៈ​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​នៅ​មាន​ក​ម្រិ​ត​ ​ជាពិសេស​អ្នក​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​សម្តេច​បន្ត​ថា​ ​បញ្ហា​នេះ​ទាមទារ​ការ​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​សារ​ព័ត៌មាន​និង​បង្កើន​ទំនុក​ចិត្ត​ដល់​សាធារណជន​។​​សម្តេច​បន្ថែម​ថា​ ​អ្នក​សារ​ព័ត៌មាន​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​ភាព​ពិត​ជាក់ស្តែង​និង​ភាព​អសកម្ម​នៅ​ក្នុង​សង្គម​ ​ដើម្បី​រដ្ឋាភិបាល​ដោះស្រាយបញ្ហា​ចំ​គោលដៅ​មាន​ប្រសិទ្ធ​ភាព​ស្រប​តាម​កម្មវិធី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ ​និង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​អំពី​វិធានការ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ ​គ្រឿងញៀន​ ​ការ​ជួញ​ដូរ​មនុស្ស​ ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។​ ​កិច្ចការ​ទាំងនេះ​ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ​ការប្រើប្រាស់​គ្រឿងញៀន​ ​និង​រក្សា​សុវត្ថិភាព​សង្គម​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា​៖​ ​«​ប្រកាន់ខ្ជាប់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ផ្សាយ​ព័ត៌មាន​ពិត​ ​មាន​តុល្យភាព​ ​គ្រប់ជ្រុងជ្រោយ​ ​ហើយ​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​ខូច​ផល​ប្រយោជន៍​ជាតិ​និង​បាត់បង់​ទំនុក​ចិត្ត​ពី​សាធារណជន​»​។​លោក​ ​ណុប​ ​វី​ ​នាយក​ប្រតិបត្តិ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​(ខេ​ម​បូ​ចា)​ប្រាប់KhmerTimesថាលោកមិន​មាន​យោបល់​លើ​រឿង​វេទិកា​និពន្ធ​នាយក​ទេ។ ​ប៉ុន្តែ​លោក​កត់​សម្គាល់​ឃើញ​ថា​ អ្នក​សារ​ព័ត៌មាន​ដែល​អនុវត្ត​វិជ្ជាជីវៈ​ ​គឺ​មាន​ក​ម្រិ​ត​មិន​ដូចគ្នា​ទេ​។​ ​មួយ​ចំនួន​ធ្វើ​បាន​ល្អ​ហើយ​ ​តែមួយ​ចំនួន​ទៀត​ក៏​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​បន្ថែម​។​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មិនទាន់​មាន​អ្វី​កត់​សម្គាល់​ពាក់ព័ន្ធ​នឹង​សារ​ព័ត៌មាន​ក្នុង​អា​ណ​តិ​ថ្មី​នេះ​ទេ​ ​តែ​ខ្ញុំ​សង្ឃឹម​ថា​លំហរ​ការងារ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ទាំងអស់​នឹង​ត្រូវ​បាន​គិតគូរ​ច្រើន​ជាង​កន្លង​មក​ ​ហើយ​រដ្ឋាភិបាល​នឹង​យក​ចិត្តទុក​ដាក់​ច្រើន​ជាង​កន្លង​មក​នៅ​ក្នុង​ការ​ផ្តល់​ការ​ការពារ​និង​ឆ្លើយ​តប​នូវ​សំណើ​របស់​អ្នក​សារ​ព័ត៌មាន​ ​ក៏ដូចជា​ឈាន​ទៅ​លុបបំបាត់​និ​ទណ្ឌ​ភាព​លើ​បទឧក្រិដ្ឋ​ប្រឆាំង​អ្នក​សារ​ព័ត៌មាន»​។ចំណែកលោកម៉ូរ៉ាផាត់ប្រធានសមាគមអ្នកសារព័ត៌មានអង្កតការពិតនៅកម្ពុជាបានលើកឡើងថាក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះបងប្អូនអ្នកសារព័ត៌មានមួយចំនួនយល់ដឹងពីក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មានបានច្រើននៅតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះកំពុងឡាយជេរបាតណាបាតណីប្រាសច្រាកនឹងក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន៕

Powered by Blogger.