សម្តេចធិបតីហ៊ុន​​​​​ម៉ា ណែតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

 សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤នៅព្រឹកនេះ ក៏មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឥស្សរជននយោបាយចំនួន ២៣រូបផ្សេងទៀតជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស។ឥស្សរជនទាំង២៣រូប រួមមាន៖ ឯកឧត្តម វង សូត ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តម សាយ សំអាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម កើត រិទ្ធ ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ឯកឧត្តម ជីវ កេង ឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម អូស្មាន ហាស្សាន់ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឯកឧត្តម ម៉ៅ សុផាន់ឯកឧត្តម ទៀ វិញ ឯកឧត្តមសឹង សំណាង ឯកឧត្តម ស ថេត អ្នកឧកញ៉ា លី យ៉ុងផាត់ លោកជំទាវ ជា សិរី ឯកឧត្តម សោម សឿន ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ប៉េង ពោធិ៍នា។សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សគណបក្សប្រជាជនកម្ពុជានិងសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាវិមាន៧មករា រាជធានីភ្នំពេញ៕





Powered by Blogger.