ឯកឧត្តមអភិសន្តិបណ្ឌិតស សុខាផ្ញើសារថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តដែលបានចូលរួមរៀបចំដឹកនាំនិងថែរក្សាការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក
ភ្នំពេញ ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈផេកផ្លូវរបស់ខ្លួន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ញើសារកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
Post a Comment