កម្ពុជារំពឹងថានឹងមានកំណើន៥.៦ភាគរយនៅឆ្នាំ២០២៣និងបន្តកើនឡើង៦.៦ភាគរយនៅឆ្នាំ២០២៤
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ បានបង្ហាញក្ដីរំពឹងថាកម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា៖«ជាមួយនិងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះនិងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមកនិងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខកម្ពុជារំពឹងថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥.៦ភាគរយនៅឆ្នាំ២០២៣និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ ។
Post a Comment