ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរនាព្រឹកថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលមានលក្ខណៈទំនើបអាចទទួលបានជើងយន្តហោះច្រើនជាសមិទ្ធផលមួយមិនមែនសម្រាប់តែបច្ចុប្បន្នកាល ឬតាមតម្រូវការបច្ចុប្បន្នកាលនោះទេ។ប៉ុន្តែវាជាការត្រៀមលក្ខណៈសម្រាប់អនាគតផងដែរ។
|
|
សម្តេចធិបតីបានឱ្យដឹងទៀតថាការសម្រេចចិត្តកសាងព្រលានយន្តហោះថ្មីនៅទីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនបញ្ចេញយោបល់ និងចាប់អារម្មណ៍ផ្សេងៗគ្នា។សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា «កន្លងទៅខ្ញុំឃើញមានបងប្អូនខ្លះមានការចាប់អារម្មណ៍ថាហេតុអីបានជាយើងចាំបាច់លើកព្រលានយន្តហោះមួយដែលចម្ងាយ៥គីឡូពីអង្គរមកដល់៥០គីឡូពីអង្គរការរៀបចំការជ្រើសរើសទីតាំងទីនេះគឺផ្អែកលើចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោទី១. ការរៀបចំអភិវឌ្ឍន៍នៅទីនេះ គឺជានិមិត្តរូបនៃការរុញការងារពីរ ទី១. គឺការអភិវឌ្ឍទី២. គឺការអភិរក្សដើរទន្ទឹមគ្នា»។សម្ដេចធិបតីបន្តថា«ការអភិវឌ្ឍគឺការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើបដែលព្រលានយន្តហោះនៅទីនេះចាត់ទុកថា ជាព្រលានយន្តហោះ កម្រិតទំនើបមិនត្រឹមតែអគារធំទេ ការរៀបចំ រចនាសម្ព័ន្ធខាងគ្រឿងបំពាក់គឺទំនើបត្រៀមទទួលនូវការហោះហើរបានច្រើន ក្នុងពេលជាមួយគ្នាក៏វាមានការចាំបាច់នៅក្នុងការថែរក្សានូវកេរដំណែលរបស់ដូនតារបស់យើងហើយ។ជាពិសេសទឹកដីនេះដែលយើងហៅថា សៀមរាបអង្គរទឹកដីអង្គរពោរពេញទៅដោយកេរដំណែលសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដែលកូនចៅជំនាន់ក្រោយ ត្រូវការថែរក្សា បើសិនជាមានហានិភ័យ សូម្បីតែបន្តិចទៅដល់ការប៉ះពាល់អវិជ្ជមានដល់កេដំណែលរនោះ ក្នុងរយៈពេលវែងក៏ចាំបាច់យើងត្រូវចាត់វិធានការដើម្បីលប់បំបាត់នូវហានិភ័យ ព្រោះដើម្បីរក្សារាប់ពាន់ឆ្នាំតទៅទៀតទុកឱ្យកូនចៅ»។សម្ដេចធិបតី បានគូសបញ្ជាក់ថាព្រលានយន្តហោះចាស់នៅកៀកនឹងអង្គរវត្តរបស់យើងហើយផ្លូវហោះហើរក៏វានៅចំត្រង់ពីលើ៥ទៅ៧គីឡូជាងពីតំបន់អង្គរ ហើយហានិភ័យដែលអ្នកបច្ចេកទេសយើងវាយតម្លៃរាប់ឆ្នាំគឺទី ១ពីរំញោចដែលកើតពីយន្តហោះ យន្តហោះតូច យន្តហោះធំ ទី២. គឺពាក់ព័ន្ធទៅនឹងការបំពុលផ្សេងៗមានផ្សែងយន្តហោះជាដើម។សូមជម្រាបជូនថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4Eដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លីនិង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។កាលានុវត្តភាពថ្មីនេះនឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លានិងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនិយាយដោយឡែកព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនឹងផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋទៀតផង៕
Post a Comment