សម្តេចធិប​តីប្រកា​សដាក់​​ឱ្យប្រើប្រា​ស់​ជាផ្លូវការនូវ​សាលា​រៀនស្តង់ដា

 សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បាន​ប្រ​​កាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“ស្តង់ដាសាលារៀនគម្រូនិងពា​នរ​ង្វាន់​សាលា​គម្រូ​ស​ម្តេ​​​ចម​ហាបវរធិបតី” សម្រាប់សាលារៀន ដែលសម្រេចស្ដង់ដារសាលារៀនគម្រូចាប់ពីឆ្នាំ​សិ​ក្សា​​២០២៣-២០២៤ ក្នុងទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ថ្លែងបញ្ជាក់ថា ការប្រ​​កាសនេះដើម្បីឱ្យ ១/សាលា​រៀន​មាន​គ​ណ​នេ​យ្យ​ភា​ពជាមួយសហគមន៍ និងសម្រេចបានស្ដង់ដាសាលារៀនគម្រូ, ២/សាលារៀន​មាន​ស្វ័យ​ភា​ព​​កែលម្អសាលារៀន ថ្នាក់រៀន​និងផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈ​ជាប្រចាំ​ដល់គ​ណៈគ្រ​ប់គ្រ​ង​សា​លា​រៀ​ន និងគូ្របង្រៀន, ៣/សិស្សមានសមត្ថភាព និងធ្វើតេស្តស្តង់ដារប្រកបដោយតម្លាភាព និង​យុ​ត្តិធម៌, ៤/គ្រូបង្រៀនអាចប្រើប្រាស់​លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងកា​រអ​ភិ​វ​ឌ្ឍ​គុ​ណវុឌ្ឍជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់​ព័ត៌​មាន​ត្រឡ​ប់ទៅ​មាតា​បិ​តា​ អាណាព្យាបាល និងសហគមន៍វិញបានទាន់ពេលវេលា, ៥/មានការបង្កើតសកម្មភាពក​ម៉ោង​សិក្សា ដើម្បីអប់រំគុណធម៌ សីលធម៌ និងសុជីវធម៌ដល់សិស្សានុសិស្ស, ៦/មានកា​រ​យ​ក​ចិ​ត្ត​ទុកដាក់លើបញ្ហាសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស និង ៧/មានកា​រ​ចូ​ល​រួ​មពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការគាំទ្រ និងការអ​ភិវ​ឌ្ឍសា​លារៀ​នឱ្យ​មា​ន​ប្រសិទ្ធភាព។ដូចនេះ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ក្រុមការងារគណៈកម្មាធិការ​ចូល​រួម​អ​ភិ​វ​ឌ្ឍសា​លារៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមគ្រប់ស្ដង់ដាទាំង ៥ រួមមាន៖ ១/ លទ្ធ​ផលសិក្សារបស់សិស្ស, ២/ ការបង្រៀន និងការរៀន, ៣/ការចូលរួមរបស់សហគមន៍ និ​ង​មា​តាបិតា, ៤/ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥/គណនេយ្យភា​ពរ​ប​ស់​សា​លា​រៀ​ន៕AKP


Powered by Blogger.