សម្តេចហ៊ុន ​សែនជូនពរប្រជា​ពលរដ្ឋក្នុងឱកាស​នៃពិធីកាន់បិណ្ឌនេះ

ក្នុងឱកាសថ្ងៃកាន់បិណ្ឌទី៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនិង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

រូបឯកសារអ៊ីនធឺណិត
សម្តេចតេជោ បានបន្តថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាមរបស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងថា « អនុមោទនា ថ្ងៃកាន់បិណ្ឌ៣, ថ្ងៃទី២ តុលានេះ ត្រូវនឹងថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ​៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយជាពិសេសតាមទីវត្តអារាមនានា។ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ »៕AKP

Powered by Blogger.