ឯកឧត្តម​រស់ ភីរុណ អគ្គលេខាធិការគ.​ល.ក.អមដោយលោកស្រីប្រធាននា​យកដ្ឋានត្រួតពិនិត្យ​និងគ្រប់គ្រង​ចំណូល​ព្រមទាំងមន្រ្ដីជំនាញរបស់ គ.ល.ក. បា​នអញ្ជើញចូលរួមវគ្គបណ្ដុះប​ណ្ដាលស្ដីពី “ការប្រមូលចំណូលកា​តព្វកិច្ចពីល្បែងកាស៊ីណូ”

 កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរស់ ភីរុណ អគ្គលេខាធិការ ..អមដោយលោកស្រីប្រធាននាយកដ្ឋានត្រួតពិនិត្យ និងគ្រប់គ្រងចំណូល ព្រមទាំងមន្រ្ដីជំនាញរបស់ ..បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រមូលចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ” រៀបចំដោយក្រុមហ៊ុន Amerine Gaming Enterprises នៅទីក្រុងឡាសវេហ្គាសសហរដ្ឋអាម៉េរិក។ 


គោលបំណងនៃកម្មវិធីនេះគឺដើម្បីសិក្សាស្វែងយល់ពី៖ នីតិវិធីនៃការប្រមូលចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ នីតិវិធីនៃការធ្វើសវនកម្មលើប្រតិបត្ដិការកាស៊ីណូ ស្ដង់ដានៃការត្រួតពិនិត្យផ្ទៃក្នុងលើប្រតិបត្ដិការកាស៊ីណូ និងការគ្រប់គ្រងបច្ចេកទេសល្បែង។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញក៏បានចុះទស្សនកិច្ចសិក្សានៅកាស៊ីណូ Westgate និងក្រុមហ៊ុនផលិតឧបករណ៍/កម្មវិធីល្បែង Aristocrat ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់លើប្រតិបត្ដិការកាស៊ីណូ និងដំណើរការនៃការផលិតឧបករណ៍/កម្មវិធីល្បែង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ..អមដោយលោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដីជំនាញក៏បានជួបប្រជុំទ្វេភាគីជាមួយស្ថាប័នអន្ដរជាតិដូចជា៖ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងល្បែងនេវ៉
Powered by Blogger.