ទីបំផុតលោ​កផែង​ វណ្ណៈសុំទោ​​សចំពោះពា​ក្យប្រមាថ

 លោកផែងវណ្ណៈនាថ្ងៃទី០៣ខែតុលានេះបានចេញមកសុំទោសចំពោះពាក្យសម្ដីមិនសមរម្យមួយចំនួនដែលខ្លួនបានលើកឡើងកាលពីពេលកន្លងមកបណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីថ្លែថ្នូររបស់អ្នកសារព័ត៌មាន។ នេះបើតាមលិខិតមួយច្បាប់ដែលលោក ផែង វ​ណ្ណៈដាក់ជូន លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មា​ន​នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។គួររឭដែរថាបន្ទាប់ពីមានការផ្សាយសេចក្តីជូនដំណឹងរបស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវបានចេញសារយ៉ាងរញ្ជួយពិភពមួយសន្លឹកមកលើអង្គភាព អ្នកសារព័ត៌មាន ចំនួន ៧០០-៩០០ អង្គភាពគឺជាការចោទ ប្រកាន់ដោយមិនមានមូលដ្ឋានគ្រឹះ ច្បាស់លាស់ ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័ន នៃក្រសួងព័ត៌មាន ។ស្រាប់តែលោក ផែង ចេញមកបញ្ចេញមិតិ អសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។បន្ទាប់ពីការប្រមាថមើលងាយពីសំណាក់លោកផែងវណ្ណៈចាងហ្វាងការផ្សាយPhengVannakNews។អ្នកសារព័ត៌មានរាប់រយនាក់បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។ដើម្បីទាមទារឱ្យលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានលោកផែង វណ្ណៈ ជាចាងហ្វាង។




Powered by Blogger.