នាយករដ្ឋមន្រ្តីចំអកឲ្យក្រុមប្រឆាំង
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៣នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យក្រុមប្រឆាំងថាហ៊ុន ម៉ាណែត ពង្រឹងអំណាច ដើម្បីតែបក្សពួកខ្លួនសម្ដេចថ្លែងថានេះជាភាសាបកស្រាយយកជ្រុងចង្អៀតចង្អល់លើទស្សនៈទូលំទូលាយគេចោទក្នុងទស្សនៈចង្អៀតចង្អល់ថា អ្វីដែលខ្ញុំធ្វើនេះដើម្បីតែបក្សពួកមួយក្ដាប់តូចសម្រាប់ខ្ញុំគឺខ្ញុំធ្វើសម្រាប់បក្សពួកខ្ញុំ១៧លាននាក់ហើយអ្នកមានអំណាចគឺពលរដ្ឋហ្នឹងឯងផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។
Post a Comment