គយសិដ្ឋ!ចេះចុចជីពចររួចអោយឈ្មួញប្រើច្បាប់ថ្មីគេចែងថា«និយាយមុនឬត្រូវគ្នាសិន»ទើបជាមិត្តដែកថែប

សម្លាញ់អាជ័យធើគយដែរ តែជាគយញ៉េះ«កេះញឹក»!។ វាប្រាប់ថា អោយកូនហ្អែងចូលធើគយទៅ ក្រែងមាន វាសនាដូចមេគយ ព្រាប គារ៉ាត់ ហៅ«គយ សិដ្ឋ»។វាថា គយសិដ្ឋមានជមនាះចុចជីពចរឈ្មួញ ប្រាក់រត់តាមហៅទោះ(សម្ងំដេកក្នុងផ្ទះ ក៏ប្រាក់រត់តាមដល់ក្នុងមុង)ដែរ។ លឺអីចឹង អាជ័យចង់ដឹងដែរទើបស្តាប់វាសូត្របន្តថា៖មេគយចល័ត ព្រាប គារ៉ាត់ ហៅ«គយសិដ្ឋ»ដាក់ប៉ុស្តិ៍តាមផ្លូវជាតិលេខ៧ ជិតទីរួមស្រុកមេមត់ ចំបំពង់ក លំហូរទំនិញ គ្រប់ ប្រភេទល្មើសច្បាប់សំខាន់ហូរចូលទៅភ្នំពេញ។គយសិដ្ឋដាក់កូនគយ តាមផ្លូវជាតិលេខ៧ គ្របដណ្តប់ដល់ផ្លូវជាតិលេខ១ ចាប់ពីស្វាយរៀងដល់អ្នកលឿងត្រើយខាងកើត។តែសំខាន់គឺគយសិដ្ឋចេះចុចជីពចរឈ្មួញ ទើបឈ្មួញគ្រាក់ៗអោនលំទោន ថែមទាំងមានបរិវាហែរហមដូចស្តេច ចង់ផឹកៗ ចង់សុីៗ។ វាបន្តថា អ្នករកសុីដឹកលើផ្លូវនៅ តំបន់៥កាន់កាប់ដោយគយសិដ្ឋ ជាគយចល័ត មានខេត្ត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរីចង់អ្នកណាពាក់ផ្កាយ ពាក់លោកខែក៏ដោយ អោយតែជាឈ្មួញដឹកលើឥវ៉ាន់លើផ្លូវជាតិ បើហ៊ានមិនគួរសម«គយសិដ្ឋ» ឡានលែងវិលកង់ឥឡូវហ្នឹង! ឈ្មួញសុខចិត្តចំណេញតិច គ្រាន់ជាងខាត ឡុងចុង។ គយសិដ្ឋ មិនសូវនិយាយច្រើនទេ មុះៗកេះឆ្នាំងបាយធ្លុះ។ឈ្មួញរកសុីដឹកទំនិញចេញឬចូល នៅតាមខេត្តភាគឦសាន អ្នកណាក៏ដោយ ត្រូវចាំនូវពាក្យមួយឃ្លាថា«និយាយគ្នាមុនឬត្រូវគ្នសិន»ទើបជាមិត្តដែកថែប»។ «គយសិដ្ឋ»ដាក់ស្នាក់ការនៅលើផ្លូវជាតិលេខ៧ ជិសាលាស្រុក«មេមត់»ជា(ទីបញ្ជាការធំ)?ជាចំណុចរួមនៃ ផ្លូវទាំងអស់ដែលដឹកចេញពីខេត្តភាគទិសឦសានងាយស្រួលអោយកូនគយជាកូនចៅ ចេញល្បាត ចេញចាប់ទំនិញល្មើសច្បាប់ បានស្រួលទាំងយប់ទាំងថ្ងៃ។ ដំបូងគាត់វ៉ៃមួយប៉្រាវ ចំពោះឈ្មួញដឹកទំនិញលោតឆ័ត្រ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទ ទំនិញហាមឃាត់ ឬទំនិញពាក់ព័ន្ធនឹងប្រភេទទំនិញឧក្រឹដ្ឋឆ្លងដែន។ល។ ដែលលោកគយច្រកទ្វារនិងសាខាគយខេត្តត្រួតពិនិត្យឯកសារប្រតិវេទន៍គយ រួបហើយអោយចេញរបៀបកន្ទេលធំបន្លំដេក គឺ គ្មានអ្វីដែលឈ្មួញនិងអ្នករកសុីដឹកជញ្ជូនទំនិញគ្រប់ប្រភេទណាអាចគេចរួចផុតពីក្រញាំុដៃដែករបស់ «គយសិដ្ឋ»ឡើយ។ឈ្មួញសុទ្ធតែធ្លាប់ភ្លក់រស់ជាតិ លាមកប្រឡាក់ខោ ត្រូវ«គយសិដ្ឋ»បង្ក្រាបបានរាបដូចកន្ទេល ។
និយាយដល់ត្រឹមនេះ អាជ័យលូកមាត់សួរថា៖ចុះបើ«គយសិដ្ឋ»បង្ក្រាបខ្លាំងយ៉ាងនឹង ចំណូលពន្ធពីគ្រប់សាខាគ្រប់ច្រក កើនខ្ពស់ត្រដែតមែនទេ?។ គយញ៉េះតបថា៖បែបនេះគេហៅថា«ក្បាច់ចុចជីពចរ»គៀគរប្រមូលលុយទេ។ដំបូងគឺគេវ៉ៃព្រៃបង្អើលប្រើស បង្អើលឈ្លូស អោយចូលជុច ឬវ៉ៃព្រៃអោយផ្អើលសត្វរួចអង្គុយចាំបាញ់ គេចម៉េចរួច។ក្រោយមកឈ្មួញនៅតែរត់ពន្ធ បង់មិនគ្រប់ ទំនិញក្លែងភេទដដែលហ្នឹង! ហើយកាន់តែល្មើសច្បាប់លើសដើម ដូចកើតជម្ងឺឡប់កញ្ជ្រឹល ថែមទៀតផង។គ្រាន់តែត្រូវគោរព ច្បាប់«គយសិដ្ឋ»ថ្មីមាត្រា៥៤មួយឃ្លាចែងថា«និយាយមុនឬត្រូវគ្នាសិន»ទើបជាមិត្តដែកថែបវិញ។ អាជ័យគ្រាន់តែលឺ គយញ៉េះប្រាប់ នៅមិនទាន់ដឹងថាមានការពិតកម្រឹតណានោះទេ ទើបព្យាយាមជាច្រើនថ្ងៃទាក់ទងសុំប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់«មេគយសិដ្ឋ»ដើម្បីជួយពន្យល់។ប៉ុន្តែក៏នៅតែទាក់ទងបានឡើយកាលពី ម្សិលម៉្ងៃ និងម្សិលមិញនេះ៕ktk168
Powered by Blogger.