កម្ពុជា-អា​មេ​រិកបញ្ជា​ក់ពីជំហ​រកិ​ច្ចសហប្រតិបត្តិការ​លើវិស័​យព័ត៌មាន

 ក្រសួងព័ត៌មាននិងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន អោយបានកាន់ល្អបន្ថែមទៀតដើម្បីផលប្រយោជន៍និងប្រជាជននៃប្រទេសទាំង២កម្ពុជា-អាមេរិក ។

AKP
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន រវាងប្រទេសកម្ពុជានិង សហរដ្ឋអាមេរិក លើកិច្ចការងារពង្រឹងពង្រីកវិស័យព័ត៌មានអោយបានកាន់ល្អបន្តទៅមុខទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជារួមដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ។នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានសំដែងនូវការចូលរួមអបអរ សាទរដល់ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ។ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ ឯកឧត្តម ប៉ាទ្រិក ម័រហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានអញ្ជើញមកធ្វើការអបអរសាទរសម្រាប់អាណត្តិការងារជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ក្នុងក្របខណ្ឌ័ក្រសួងព័ត៌មាន ជាមួយស្ថានទូតសហរដ្ឋអាមេរិក អោយបានកាន់រលូននិងល្អប្រសើរទៅមុខជានិច្ច ៕AKP

Powered by Blogger.