VIDEOបើម្នាក់អាចយកឈ្នះរាប់រយអង្គភាពបាននោះមានន័យថាមិនមែនជាអ្នករស់នៅក្នុងសង្គមប្រជាធិបតេយ្យឡើយ
ថ្មីៗនេះបន្ទាប់ពីការប្រមាថមើលថោកពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយPhengVannakNews។បងប្អូនអ្នកសារព័ត៌មានរាប់រយនាក់បាននាំគ្នាមកដាក់ញត្តិ(ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍)នៅក្រសួងព័ត៌មាន។ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ទន្ទឹមនិងនោះលោក ផុស សុវណ្ណប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍។ក៏បានទទួលញត្តិ ពីក្រុមអ្នកសារព័ត៌មាន និងទទួលយកសំណើរ របស់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ដោះស្រាយតាមបែបបទរដ្ឋបាលផងដែរ!។ក្នុងនោះប្អូនស្រីម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានរាប់រយនាក់លើកឡើងថា!លោកផែង វណ្ណៈ មើលងាយអ្នកសារព័ត៌មាននិងប្រមាថដល់អ្នកសារព័ត៌មានរហូត៧០០ ទៅ៩០០អង្គភាពដូចជាប្រមាថមើលងាយដល់ក្រសួងព័ត៌មានដែរ។បើម្នាក់អាចយកឈ្នះរាប់រយអង្គភាពបាននោះមានន័យថាមិនមែនជាអ្នករស់នៅក្នុងសង្គមប្រជាធិបតេយ្យឡើយ។សូមជម្រាបជូនថាបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពប៉ុន្មានថ្ងៃកន្លងមកនេះបាន ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអំពើរបស់លោកផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រមាថចំពោះអ្នកសារព័ត៌មានបំពានលើក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមប្រភពជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយ។ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ដាញសារព័ត៌មានជាច្រើនអង្គភាពបានថ្កោលទោសនិងទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់ឈ្មោះ ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូចជាការប្រើពាក្យថា៖ ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូក ដឹកឈើ ដឹកគោក្របី ដូចពួកចាប់ជំរិត។ ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ។សមត្ថភាពប៉ុនខ្លួនតើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើតនិងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួននិងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថាពួកអាកាសែតរហេមរហាមជាដើម។ប្រភពព័ត៌មានបានគូសបញ្ជាក់ថា មិនតែប៉ុណ្ណោះទង្វើរបស់ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ ពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះទេ ។ប៉ុន្តែបានបង្ហាញពីចរឹតញុះញង់ បង្កឲ្យមានការរើសអើង និងបង្កភាពវឹកវរដល់សង្គមជាហេតុធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ បាត់បង់ជំនឿចិត្តលើស្ថាប័នព័ត៌មានដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ។ជាមួយនោះបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពខាងលើបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច។ជាពិសេសក្រសួងព័ត៌មានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រព្រឹត្តអំពើអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាធរមាន។ ប្រភពព័ត៌មានបានឲ្យដឹងផងដែរថានេះមិនមែនជាលើកដំបូងនោះទេដែលលោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News អង្គុយលើសាឡុងនិយាយរិះគន់ដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ហើយជាពិសេសបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ ទាក់ទិនករណីខាងលើនេះអ្នកសារព័ត៌មានបានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាអាណត្តិថ្មី នីតិកាលទី៧ និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះ? តើបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណាស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា?គួរឲ្យដឹងដែរថាបន្ទាប់ពីមានការផ្សាយ សេចក្តីជូនដំណឹង របស់ អ្នកគ្រប់គ្រងរបស់កាស៊ីណូ ថបដាយអីម៉ីន ដែលមានទីតាំង នៅភូមិ ផ្សារ ឃុំ ភ្នំដិន ស្រុក គីរីវង់ ខេត្ត តាកែវ បានចេញសារមួយសន្លឹក មកលើអង្គភាព អ្នកសារព័ត៌មាន ចំនួន ៧០០-៩០០ អង្គភាព គឺជាការចោទ ប្រកាន់ដោយមិនមានមូលដ្ឋានគ្រឹះ ច្បាស់លាស់ ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ មកលើស្ថាប័ន នៃក្រសួងព័ត៌មាន ។ ស្រាប់តែលោក ផែង ចេញមកបញ្ចេញមិតិ អសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។គួររំលឹកផងដែរ ឈ្មោះ ផែង វណ្ណៈ កាលពីកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់បាននិយាយប្រមាថដល់ស្ថានប័នព័ត៌មាន Fresh News ថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ….»។ ក្រោយមកអង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យឈ្មោះ ផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន បរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ផងដែរ បើមិនដូច្នោះទេ អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនោះ អង្គភាពព័ត៌មាន Fresh News បានទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ ។ក្រមព្រហ្មទណ្ឌៈមាត្រា ៣០៥ បទបរិហារកេរ្តិ៍ជាសាធារណៈ មាត្រា ៣០៦ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន មាត្រា ៣០៧ បទជេប្រមាទជាសាធារណៈ មាត្រា ៣០៨ បទអំពើជេរប្រមាថតាមសារព័ត៌មាន និងមាត្រា ៤៩៤, ៤៩៥ ឬមាត្រា ៤៩៦ បទញុះញង់ជាដើម៕ពុតសាម៉ាត់/ព្រំសាន
បុគ្គលផែងវណ្ណៈ។ |
Post a Comment