TAFTACថា​កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤​រក្សាបានកា​រប្រកួតប្រជែងក្នុ​ងទីផ្សារ

 សមាគមវាយណភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសគាំទ្រចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ក្នុងចំនួន២០៤ដុល្លារអាម៉េរិក ដែលកើតចេញពីយន្តការចរចាត្រីភាគីនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងការពិចារណាផ្តល់បន្ថែមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះជាលទ្ធផលនៃការគណនាដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ឈរលើលក្ខណៈវិនិច្ឆ័យបែបសង្គមផង និងសេដ្ឋកិច្ចផង ហើយសមាជិកភាគច្រើនលើសលប់នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបោះឆ្នោតគាំទ្រក្រោយការប្រជុំជាច្រើនលើកច្រើនសារ តែពុំអាចរកបានកុងសង់ស៊ីស។ 

រូបអ៊ីនធឺណិត
សមាគមយល់ឃើញថា កម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ក្នុងចំនួន២០៤ដុល្លារនេះ រួមនឹងប្រាក់អត្ថប្រយោជន៍ និងប្រាក់រង្វាន់ផ្សេងៗទៀតនឹងផ្តល់នូវតុល្យភាពរវាងស្ថេរភាពប្រាក់ចំណូលសម្រាប់ការចំណាយរបស់ភាគីកម្មករនិយោជិតនិងភាពរស់រានបាននៃភាគីនយោជកដែលត្រូវប្រកួតប្រជែងយ៉ាងស្រួចស្រាវលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងមានភាពតានតឹង។តំណាងឱ្យអ្នកវិនិយោគទាំងអស់នៅក្នុងវិស័យនេះ សមាគមសូមទាត់ចោលនូវសេចក្តីថ្លែងការណ៍សម្តែងនូវការខកចិត្តចំពោះប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ របស់ក្រុមសហជីពភាគតិច គាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច។ សេចក្តីថ្លែងការណ៍ដែលមានចរិតនយោបាយនេះក៏អមទៅដោយសំណើជាច្រើន ដែលក្នុងនោះសំណើមួយចំនួនត្រូវបានរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធបាននិងកំពុងខិតខំធ្វើមួយដំណាក់កាលម្តង មួយដំណាក់កាលម្តង ស្របទៅតាមលទ្ធភាព និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។   សំណើមួយចំនួនទៀត (ចំនុចទី១, ២, ៣ & ៤) ទោះក្នុងចេតនាល្អក្តី តែមិនមានភាពជាក់ស្តែងនិយម អាចនឹងផ្តល់ផលអវិជ្ជមានដល់កម្មករនិយោជិតទៅវិញ។ កម្ពុជាត្រូវរក្សារនូវភាពប្រកួតប្រជែងរបស់របស់អ្នកវិនិយោគដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគថ្មីផងដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ជាពិសេសកម្លាំងពលកម្មវ័យក្មេងដែលត្រូវដល់អាយុត្រូវចូលប្រឡូកក្នុងទីផ្សារការងារ៕AKP

Powered by Blogger.