ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតលើកទឹកចិត្តក្រុមហ៊ុនPfizerឱ្យបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Pfizer បន្តស្វែងរកការវិនិយោគ និងឱកាសអាជីវកម្មនៅកម្ពុជានិងបង្កើនទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលកម្ពុជា។នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងបែបនេះនៅក្នុងជំនួននៅទីក្រុងញូវយ៉កកាលពីចុងសប្តាហ៍មុនជាមួយលោក NickLagunowichប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនPfizer ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាក្នុងទិសដៅនៃការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម ការយកចិត្តទុកដាក់ដ៏សំខាន់មួយគឺការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារពេទ្យ និងការបំពាក់ឧបករណ៍ពេទ្យ នៅតាមបណ្តាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅទូទាំងប្រទេស។ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំរវាងវិស័យសាធារណៈ និងឯកជន ដើម្បីប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ឯកឧត្តមបណ្ឌិតក៏បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Pfizer ស្ដីពី កិច្ចព្រមព្រៀងដើម្បីសកលលោកមានសុខភាពល្អ (The Accord for a Healthier World) ដែលមានគោលបំណងផ្តល់ឲ្យបានពេញលេញនូវឱសថ និងវ៉ាក់សាំងដែលក្រុមហ៊ុនទទួលបានសិទ្ធិជាសកលដោយផ្អែកលើគោលការណ៍មូលដ្ឋានមិនស្វែងរកប្រាក់ចំណេញ ទៅឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
លោក Nick Lagunowich ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនPfizerជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ SPM |
លោក Lagunowich បាននិយាយថា ក្រុមហ៊ុន Pfizer បានពិនិត្យ និងតាមដានយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ និងបានស្វែងយល់ថា ក្រុមហ៊ុន Pfizer អាចបំពេញបានការងារមួយចំនួន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការរួមចំណែកកែលម្អប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា។ដូច្នេះ លោក Lagunowich បានបញ្ជាក់ថានឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា៕AKP/Khmer Times
Post a Comment