FAOលើ​កឡើងថា​តម្លៃ​អង្ករ​​ល​ក់​ដុំ​នៅ​កម្ពុជា​​​មាន​ស្ថិរ​ភាព

 អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃពុធថាតម្លៃអង្ករលក់ដុំនៅក្នុងប្រទេសកម្ពុជាមានស្ថិរភាព បើទោះបីជាមានតម្លៃកើនឡើងនៅក្នុងប្រទេសថៃ និងវៀតណាមក៏ដោយ។ព្រឹត្តិបត្រស្តីពីការត្រួតពិនិត្យ និងវិភាគចំណីអាហាររបស់អង្គការ FAO បានបង្ហាញថា តម្លៃអង្ករក្នុងស្រុកសម្រាប់ប្រទេសភាគច្រើននៅអាស៊ីបូព៌ា និងអាស៊ីខាងត្បូងបានកើនឡើងក្នុងខែសីហា និងខ្ពស់ជាងឆ្នាំមុន។

រូបភាពអ៊ីនធឺណិត
ប្រភពដដែលបានលើកឡើងទៀតថា នៅកម្ពុជា “តម្លៃអង្ករលក់ដុំមានស្ថិរភាព ឬកើនឡើងក្នុងខែសីហា ឆ្នាំ២០២៣”។«តម្លៃបានកើនឡើង១១ ភាគរយនៅទីផ្សារខេត្តបាត់ដំបង ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីអាកាសធាតុរាំងស្ងួតដែលកំពុងបន្តក្នុងឆ្នាំ 2023 និងកើនឡើង១០ ភាគរយនៅក្នុងរាជធានីភ្នំពេញ ដោយសារតម្លៃដឹកជញ្ជូនខ្ពស់»។នៅប្រទេសថៃ និងវៀតណាម តម្លៃអង្ករបានកើនឡើង “ប្រហែលពី៤៥ ទៅ៦៥% ខ្ពស់ជាងនៅក្នុងខែសីហា ឆ្នាំ២០២២និងឈានដល់កម្រិតខ្ពស់បំផុតប្រចាំឆ្នាំ ដែលភាគច្រើនត្រូវបានជះឥទ្ធិពលពីប្រទេសឥណ្ឌាដែលបានរឹតត្បិតការនាំចេញអង្ករកាលពីខែកក្កដាបន្ថែមពីលើការប្រែប្រួលអាកាសធាតុដែលមានភាពកាន់តែធ្ងន់ធ្ងរ។”នៅក្នុងប្រទេសមីយ៉ាន់ម៉ា តម្លៃអង្ករបានកើនឡើងបន្តិចពីខែកក្កដា។ប៉ុន្តែបានកើនឡើងចំនួន១២០ ភាគរយពីខែសីហាឆ្នាំមុន“បន្ទាប់ពីការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២២ ដោយសារទិន្នផលទាបក្នុងឆ្នាំ២០២២  តម្រូវការនាំចេញ និងការរំខានដល់ទីផ្សារផ្គត់ផ្គង់”៕AKP/KhmerTimes
Powered by Blogger.