ព្រឹត្តិការ​ណ៍​​​Equinox​ ​An​g​kor ​W​at​​នឹង​មក​ដល់​នៅ​​ស​ប្ដាហ៍​ក្រោ​យ​

 ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ថា​ព្រឹត្តិការណ៍​ ​Equinox​ ​An​g​kor ​W​at​ ​ឬ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ ​ចំកណ្ដាល​ ​ប្រាសាទអង្គរវត្ត​ ​នឹង​កើតមាន​នៅ​ស​ប្ដាហ៍​ក្រោយនេះ​។​តាម​ការ​ចុះផ្សាយ​របស់​​​ក្រសួង​ទេសចរណ៍​ ​ព្រឹត្តិការណ៍​ខាងលើ​នេះ​នឹង​កើតឡើង​ចន្លោះ​ពី​ថ្ងៃ​ទី​២​១​ ​ដល់​ថ្ងៃ​ទី​២​៣​ ​កញ្ញា​។​ ​ព្រឹត្តិការណ៍​ប្រវត្តិ​សា​ស្រ្ត​នេះ​តែង​កើតឡើងជា​ទៀងទាត់​២​ដង​ក្នុង​មួយ​ឆ្នាំ​ ​គឺ​លើក​ទី​១​នៅ​ខែ​មីនា​ ​និង​លើក​ទី​២​ ​នៅ​ខែកញ្ញា​។​ព្រឹត្តិការណ៍​នេះ​មាន​ទំនាក់ទំនង​ជាមួយ​និង​ស្ថាបត្យកម្ម​របស់​អង្គរវត្ត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង​ដែរ​។​

រូបភាពសហការី
ក្រសួង​បញ្ជាក់​ថា​ ​សម្រាប់​សាធារណជន​ដែល​ស្រលាញ់​ចូលចិត្ត​ការ​ថតរូប​ត្រៀម​ ​កា​មេ​រ៉ា​ ​ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​អស្ចារ្យ​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ ​ចន្លោះ​ថ្ងៃ​ទី​២​១​-​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​៕​Khmer Times


Powered by Blogger.