បេសកកម្មជាប្រវត្តិសាស្ត្រលើកទី១របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជាលើឆាកអន្តរជាតិ
ដំណើរបំពេញបេសកកម្មលើកដំបូងរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ថាសម្តេច ហ៊ុន ម៉ាណែត ពោរពេញដោយភាពជឿជាក់ ស្វាហាប់ និងម៉ឺងម៉ាត់និងចាត់ទុកថាជាព្រឹត្តិការណ៍ក៏សំខាន់ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកតាមដានស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស។ «បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ» គឺជាវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក។ ក្នុងនាមពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះសម្តេចធិបតី និងឥស្សរជនជាន់ខ្ពស់កម្ពុជា ហើយក៏មានមោទនភាពផងដែរ ចំពោះប្រទេសជាតិរបស់យើង ដែលកំពុងតែមានឈ្មោះ បោះសំឡេង និងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗទាំងកម្រិតតំបន់ និងអន្តរជាតិ។ វត្តមានរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមប្រជុំកំពូលអាស៊ាន គឺមិនបានទៅដោយដៃទទេរនោះឡើយ សម្តេចបានទៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុត ក្នុងការប្រឹងប្រែងដោយទឹកចិត្តមោះមុត ជឿជាក់ និងឆ្ពោះទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅលើកកិត្តិយសជាតិលើឆាកអន្តរជាតិ និងតំបន់ មានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំហានវិជ្ជមាន នៃដំណើរឆ្ពោះទៅរកភាពរីកចម្រើន និងធ្វើឱ្យកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រទេសនានា។
Post a Comment