លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ និងជួបជាមួយមេដឹកនាំចិន ដែលនេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែង។អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ningបាននិយាយនៅថ្ងៃទី១១ខែកញ្ញាថាតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Li Qiang នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅថ្ងៃទី ១៤-១៦ ខែកញ្ញា។ដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសចិន នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន។
|
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ រូបថត៖Reuters |
លោកស្រី Mao Ningបានមានប្រសាសន៍ថា “នេះនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចាប់តាំងពីចូលកាន់តំណែង។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏ធំធេងដែលរដ្ឋាភិបាលកម្ពុជាថ្មីបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា”។ ប្រទេសទាំង២នឹងប្រារព្ធខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត។បើតាមលោកស្រីលោកស្រី Mao លោក ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នាយករដ្ឋមន្ត្រី Li Qiang និងប្រធានរដ្ឋសភា Zhao Leji។ ទីក្រុងប៉េកាំងសង្ឃឹមថានឹង"ទាញយកផលប្រយោជន៍ពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដើម្បីរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគតរវាងចិននិងកម្ពុជា"។លោក ហ៊ុន ម៉ាណែត កាលពីខែសីហា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅរាជធានីភ្នំពេញ ហើយបានប្រកាសតាមបណ្តាញ Telegram ថា អ្នកទាំង២បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ចិន-កម្ពុជា មានទំនាក់ទំនងល្អ ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំង២បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាលើវិស័យជាច្រើនដូចជា ការបណ្តុះបណ្តាល បុគ្គលិក និងការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់។លោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ ត្រូវបានសភាកម្ពុជាបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់ប្រទេសកាលពីថ្ងៃទី២២ ខែសីហា។ នាយករដ្ឋមន្ត្រីថ្មីបានថ្លែងថាលោកនឹងខិតខំជំរុញគោលនយោបាយអាទិភាពចំនួន៦ ដោយផ្តោតលើការលើកកម្ពស់ជីវភាពប្រជាជន៕ប្រភពAFP/VN/Hunggarnews
Post a Comment