នាយករដ្ឋមន្ត្រីបន្ថែមសមាសភាពអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន
នៅក្នុងពិធីជួបជុំជាមួយកម្មករនៅថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកបានចុះហត្ថលេខាបង្កើនសមាភាពមន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយពង្រីកឲ្យធំថែមទៀត ខណៈ លោកចាត់ទុកថាបញ្ហានេះជាអទិភាពទី៤របស់រដ្ឋាភិបាលអាណត្តិទី៧។បើតាមប្រមុខរដ្ឋាភិបាល ក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនគឺមានឧបនាយករដ្ឋមន្ត្រី១រូបជាអ្នកដឹកនាំនិងមានទេសរដ្ឋមន្ត្រី១រូបជាអនុប្រធានអចិន្ត្រៃយ៍ អមដោយមានឧបនាយករដ្ឋមន្ត្រី៣រូបទៀត។ ឧបនាយករដ្ឋមន្ត្រីទាំង៣រូបនោះ ដែលអមនោះគឺមានមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌។ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថាតើឧបនាយករដ្ឋមន្ត្រីរូបណា នឹងត្រូវមកដឹកនាំស្ថាប័នអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននៅពេលទៅមុខនេះនៅឡើយ ខណៈអាជ្ញាធរនេះកាលពីអាណត្តិទី៦គឺដឹកនាំដោយលោកឧនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តែម្នាក់ប៉ុណ្ណោះ ដោយមានអគ្គលេខាធិការជាសេនាធិការ។
រូបឯកសារ៖ គ្រឿងញៀនដែលត្រូវបានរឹបអូសត្រូវបានដុតបំផ្លាញនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ |
Post a Comment