នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឱ្យជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់
ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានស្នើឱ្យថ្នាក់ដឹកនាំខេត្តនានាឱ្យយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅតាមមូលដ្ឋានជាច្រើនក្នុងប៉ុន្មានថ្ងៃនេះ។ក្នុងសារជាសម្លេងដែលផ្ញើតាម Telegram ឯកឧត្តមបណ្ឌិតបានស្នើឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមដានឱ្យជាប់និងសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋានក្នុងការរៀបចំវិធានការឆ្លើយតបបន្ទាន់បន្ថែម។
រូបសហការី |
ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីក៏បានបញ្ជាដល់ស្នងការ និងមេបញ្ជាការកងរាជអាវុធហត្ថ កងទ័ពជើងគោគ កងទ័ពជើងទឹក ត្រៀមអន្តរាគមន៍ចំពោះគ្រោះធម្មជាតិដែលអាចកើតមានឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីបានណែនាំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមស្បៀងអាហារ និងសម្ភារៈសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងករណីមានការស្នើសុំពីមូលដ្ឋាន។ លោកក៏បានបញ្ជាឲ្យរៀបចំពូជស្រូវសម្រាប់កសិករដែលដំណាំរបស់ពួកគាត់រងផលប៉ះពាល់ធ្ងន់ធ្ងរ។លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបង្កជាទឹកជំនន់ក្នុងខេត្ត-ក្រុងជាច្រើនដូចជា ខេត្តពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ព្រះសីហនុ កោះកុង ខេត្តកំពង់ធំ រងការប៉ះពាល់ខ្លាំងបំផុត ហើយរដ្ឋបាលថ្នាក់ស្រុកចំនួន៨ និងឃុំសង្កាត់ចំនួន២៨រងការប៉ះពាល់។ទឹកជំនន់ចុងក្រោយនេះកើតឡើងនៅចុងខែកក្កដា និងសីហា។ក្នុងរយៈពេលជាងមួយខែ ទឹកជំនន់បានប៉ះពាល់ដល់គ្រួសារជាង ២០,០០០គ្រួសារ មនុស្សស្លាប់៤ នាក់ និងខូចខាតដល់ផលិតកម្មកសិកម្មរាប់ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងខេត្ត-ក្រុងចំនួន១៩ ក្នុងចំណោម២៥ របស់ប្រទេសកម្ពុជា៕ VNA/Khmer Times
Post a Comment