«ប្រទេសឯករាជ្យគ្មានប្រទេសណាមួយត្រូវទៅកូពី ពីប្រទេសណាផ្សេងទេ យើងមានសិទ្ធិកំណត់ជោគវាសនានិងធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិរបស់យើង តាមបែបខ្មែររបស់យើង»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
|
|
ការថ្លែងរបស់សម្តេចធិបតី បន្ទាប់ពីមានការលើកឡើងថា កម្ពុជាធ្វើអីប្លែកៗ។ សម្តេចធិបតី បានថ្លែងតបថាអត់មានប្រទេសណាមានរបបប្រល័យពូជសាសន៍សម្លាប់ខ្លួនឯង សម្លាប់ជាតិខ្លួនឯងនោះទេ វាប្លែកពីគេ ហើយអត់មានប្រទេសណាដែលយើង មាននយោបាយឈ្នះ ឈ្នះ បញ្ចប់៥០០ឆ្នាំតាមនយោបាយសម្បទាន នយោបាយធម៌ដែលយើងធ្វើបាន ប្រទេសខ្លះសង្រ្គាម ចប់សង្រ្គាមវ៉ៃគ្នាៗ យើងរួមគ្នាគិតគូរ គ្រប់ភាគីទាំងអស់ រួមគ្នាធ្វើការក្នុងរាជរដ្ឋាភិបាលមានអតីតគណបក្សផ្សេងៗហើយរួមគ្នាធ្វើការ។សម្តេចធិបតី បានផ្ដល់ជាទស្សនៈថា «ការវិវត្តន៍ ទោះបីជាទំនើបកម្មយ៉ាងណា តែត្រូវប្រកាន់ភ្ជាប់នូវអត្តសញ្ញាណកម្មខ្មែរ ពីណាថា ការប្រកាន់ភ្ជាប់នូវប្រពៃណីធ្វើឱ្យយើងដើរមិនទាន់គេ អត់ទេ តែធ្វើឱ្យយើងរីកច្រើនលូតលាស់ ទំនើបកម្មតាមបែបខ្មែរគឺជាអ្វីដែលយើងត្រូវធ្វើ មិនយកវប្បធម៌ អរិយធម៌របស់គេមក ដើម្បីកែអរិយធម៌យើងទេ តែត្រូវខិតខំរួមគ្នា យកអរិយធម៌ វប្បធម៌យើងផ្សព្វផ្សាយទៅអន្តរជាតិដើម្បីឱ្យគេឃើញ»៕AKP
Post a Comment