ស​ម្តេចម​ហា​ប​វរធិបតីហ៊ុន ម៉ាណែ​ត៖កំណែទ​ម្រង់គឺដើម្បីទាំង​អស់គ្នាទាំងអស់គ្នា​គឺ​ដើម្បីកំណែ​ទម្រង់

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​​​រា​ជាណាចក្រកម្ពុជា នៅ​ព្រឹ​កថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថាកំ​ណែទម្រង់ពិតជាមានការ​លំបាកណាស់គឺទាមទា​រ​កា​រ​ប្តេ​ជ្ញានិ​ង​ការ​ចូល​រួ​ម​និ​ង​មា​ន​ច​ក្ខុ​វិ​ស័​យ​ច្បាស់លាស់ ។

សម្តេចធិបតីបានបន្តថាកំណែទម្រង់គឺពិតជាលំបាកណាស់ ដូចនេះទាមទារឱ្យមាន៖​ទី​១​.​ត្រូវមានចក្ខុវិស័យច្បាស់លាស់ហើយត្រូវ​ឈរលើមូលដ្ឋានច្បាស់លាស់ហេតុ​ផ​ល​ច្បា​ស់​លា​ស់ហើយហេតុផលនេះគឺដើម្បីបង្កើនភាពប្រកួតប្រជែង ប្រសិទ្ធភាពការងារស្ថាប័ន​រដ្ឋដើម្បីប​ម្រើ​​ប្រ​ជាពលរដ្ឋរបស់យើង។ទី២.ត្រូវមានភាពដាច់ខាតប្ដេជ្ញាធ្វើទាំងអស់គ្នា។ សម្តេ​ចធិបតីប​ន្តថា​«ខ្ញុំ​មិ​ន​ព្រួ​យ​ជា​មួ​យ​អ្នកឯងទេ​គឺ​ត្រូវតែកាប់បើដល់ពេលហើយ​មិនកាប់ ,ទុកឱ្យខ្ញុំកាប់ជំនួសហើយ...។ ព្រោះ​ក​ន្លែ​ង​កា​ប់​នោះ​គឺមានមនុស្សច្រើនណាស់ចង់បាន។មានតែម្ដងទេត្រូវរក្សាវា​ឱ្យបានល្អ»។សម្តេចធិបតីបន្តថា ខ្ញុំមិនមែនកាត់ដៃកាត់ជើង​អ្ន​កណា​ទេ។ប៉ុ​ន្តែត្រូ​វប​ង្ហាញ​ឆន្ទៈ​ក្នុ​ង​កា​រ​ប្ដេ​ជ្ញាធ្វើនិងហ៊ានអារកាត់អនុវត្តឱ្យត្រូវគោល​នយោបាយរាជរដ្ឋាភិបា​លអ​នុ​វ​ត្ត​ន៍ឱ្យ​បា​ន​ម៉ឺ​ង​ម៉ា​ត់​។សម្តេចបន្តថា បើមានការសម្រេចហើយត្រូវអនុវត្តន៍ឱ្យបានតាមគោលការណ៍ «មិន​ត្រូ​វ​ដុ​តឱ្យខ្លោចរោចឱ្យឆៅនោះទេ»។បើការអនុវត្ត​ទៅប៉ះពាល់អ្នកណា គឺខ្ញុំជាអ្នកទទួលខុសត្រូ​វ​ព្រោះ​​ខ្ញុំ​ជា​អ្ន​ក​ដា​ក់ចេញនូវគោលនយោបាយនេះ ។ មួយថ្ងៃមានតែ២៤ម៉ោងទេបើ​យើ​ង​ខ្លា​ច​គឺ​​យើ​​ង​នឹ​ង​​ខា​ត​២៤ម៉ោង។ ប្រទេស ជិតខាងគេប្រើរយៈពេល១ម៉ោងអភិ​វឌ្ឍ​ន៍ប្រទេ​សគេ​ដល់​យើ​​ង​យឺ​ត ជា​ង​គេ១ម៉ោងគឺការ​ប្រកួត​ប្រជែងធ្វើឱ្យយើងខាតបង់ច្រើន។ទី៣.ត្រូវការចូលរួមទាំងអស់គ្នា។ការធ្វើកំណែទម្រង់នេះមិនអាចតែខ្ញុំម្នាក់ ឯងទេគឺ​ទាំ​ង​​អស់គ្នាមិនអាចតែមន្រ្តីរដ្ឋាភិបាលទេ គឺត្រូវការ​ប្រជាពលរដ្ឋទាំងអស់ចូលរួមផងដែរ ។សម្តេចធិបតីបន្តថាការធ្វើនេះដើម្បីកូនចៅរបស់យើងទៅអនាគត លប់បំបា​ត់ភា​ព​អ​យុ​ត្តិធម៌សង្គមតម្លាភាពនិងភាពស្មើគ្នាគឺវា​ចេញពីយើងទាំងអស់គ្នា។ ដើម្បីបង្កើតផ្នត់គំនិតប្រ​កួតប្រជែងត្រឹមត្រូវជាងការប្រកួតប្រជែងពីខាងក្រោយខ្នង។ធ្វើដូច្នេះបានទើបសម្តេចធិបតីហៅ​ថា "កំណែទម្រង់គឺដើ​ម្បីទាំ​ងអ​ស់​គ្នាទាំ​ង​អ​ស់​គ្នា​គឺ​ដើ​ម្បី​កំណែទម្រង់" ៕AKP




Powered by Blogger.