នាយករដ្ឋមន្ត្រីលុចសំបួ និងហូឡង់ កាលពីពេលថ្មីៗនេះ បានផ្ញើសារអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយឯកឧត្តមបណ្ឌិត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសពួកគេ។
|
|
លោក Xavier Bettel នាយករដ្ឋមន្រ្តីលុចសំបួ បានសរសេរថា “[…] ខ្ញុំត្រៀមខ្លួនធ្វើការជាមួយ ឯកឧត្តមបណ្ឌិតទាំងក្នុងបរិបទទ្វេភាគី និងពហុភាគី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីររបស់យើង”។ចំណែកនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយថា “ហូឡង់ត្រៀមខ្លួនបន្តធ្វើការជាមួយកម្ពុជាលើបញ្ហាផលប្រយោជន៍រួម ដូចជាអាកាសធាតុ កំណើនប្រកបដោយចីរភាព និងការពង្រឹងពហុភាគីនិយម។ ខ្ញុំសូមជូនពរ ឯកឧត្តមបណ្ឌិត និងរដ្ឋាភិបាលថ្មីអោយទទួលបានជោគជ័យដែលនឹងធ្វើអោយប្រសើរឡើងនូវភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាបន្ថែមទៀត»។មេដឹកនាំពិភពលោក រួមទាំងប្រទេសបង់ក្លាដែស បេឡារុស ប្រ៊ុយណេ ចិន គុយបា ហ្គាណា ហុងគ្រី ឥណ្ឌា ជប៉ុន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋកូរ៉េ ម៉ាល់ឌីវ មីយ៉ាន់ម៉ា រុស្ស៊ី អារ៉ាប៊ីសាអូឌីត សិង្ហបុរី ថៃ ទីម័រខាងកើត ទុយនេស៊ី តួកគី អ៊ុយក្រែន វៀតណាម ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈកម្មការអឺរ៉ុបក៏បានផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ផងដែរ៕ AKP/Khmer Times
Post a Comment