សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គោលនយោបាយគណបក្សប្រជាជនកម្ពុជាគឺអនុវត្តជាក់ស្ដែងជាជាងការដើរសន្យា ភូតភរ មុនបោះឆ្នោតផ្សេង ក្រោយបោះឆ្នោតផ្សឹងគឺអនុវត្តជាក់ស្ដែងឱ្យប្រជាពលរដ្ឋឃើញលទ្ធផលច្បាស់លាស់តែម្ដង។
|
|
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានប្រាប់គណបក្សដទៃថា បើចង់ដឹងខ្លាំងឬខ្សោយរៀបគោលនយោបាយឱ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រទៅដឹងហើយ។សម្តេចធិបតី បានមានប្រសាសន៍ថា«ចឹងនរណាថាអីថាទៅ បើចង់ខ្លាំងចេញគោលនយោបាយខ្លួនឯងឱ្យប្រជាជន គោលនយោបាយយើងពេលបោះឆ្នោត យើងមកសន្យាបង្ហាញប្រជាពលរដ្ឋចប់យើងធ្វើ ហើយប្រជាពលរដ្ឋបានប្រាប់ហើយថា ៩០ភាគរយជាងនៃអ្នកចុះឈ្មោះនៅតាកែវ និង៨៦,៦ភាគរយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផ្ដល់ឱកាសឱ្យគណបក្សប្រជាជនបន្តដឹកនាំ ឱ្យខ្ញុំមានឱកាសដឹកនាំបន្តពីសម្ដេចតេជោដើម្បីប្រជាពលរដ្ឋ បានន័យថា ជាសារមួយច្បាស់ណាស់ថា ៨៦,៦ភាគរយនៃប្រជាពលរដ្ឋខេត្តតាកែវ បានជឿទុកចិត្ត បានឃើញលទ្ធផលជាក់ស្ដែងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយចង់បន្តឱ្យគណបក្សប្រជាជននៅបន្តរុញនាវានេះដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋទៀត»។សម្តេចធិបតី បានមានប្រសាសន៍ទៀតថា «បើសារច្បាស់ប៉ុណ្ណឹងហើយតើយើងដូរទៅណា នេះជាការពិត យើងមានតែការប្ដេជ្ញាចិត្តបន្ថែម យើងនិងពង្រីកសមិទ្ធផលបន្ថែមទៅតាមទិសដៅនៃគោលនយោបាយ នេះជាការសន្យា យើងមិនអាចសន្យាដាក់គោលនយោបាយ មួយប្រាប់អ្នកបោះឆ្នោតអីចេះ មុនបោះឆ្នោតអីចេះ ដល់ពេលចប់ភរចេញអាផ្សេងអីអត់ទេ អត់ទាក់ម៉ូយទេ ហើយភរទេ អានឹងគេហៅថា សម្លាប់ខ្លួនឯង និយាយចេះធ្វើចុះ គណបក្សប្រជាជនកម្ពុជា មិនសន្យាថា អ៊ីចេះ អីចុះទេ»៕AKP
Post a Comment