សម្តេចមហា​​បវរធិបតីសម្រេច​ឱ្យមា​នកន្លែងធ្វើលិខិត​ឆ្លងដែ​នដល់ពលករខ្មែរនៅប្រ​ទេសកូរ៉េ

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេច​អនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីប្រទេសកូរ៉េតែម្ដងដើម្បីកុំឱ្យបងប្អូនមាន ការលំបាកក្នុងការធ្វើលិខិតឆ្លងដែន។សម្តេចធិបតីបាន​បញ្ជាក់​ថា បងប្អូនខ្មែរយើងដែលធ្វើការនៅក្រៅប្រទេសពិសេសនិយាយពីប្រទេសកូរ៉េ សូមឱ្យឯក​អគ្គ​រាជ​ទូត​ប្រចាំនៅប្រទេសកូរ៉េត្រូវយកចិត្តទុកដាក់ដល់ពលកររបស់យើង ។ ការលើកឡើង​របស់​សម្ដេចធិបតីបែបនេះក្នុងឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រសហគ្រាសដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាកង្វល់ និង ការលំបាក​របស់បងប្អូនពលករនៅប្រទេសកូរ៉េ គឺបញ្ហា លិខិតឆ្លងដែន និងលិខិតថ្កោលទោស ។ សម្ដេច​ធិបតី​បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសុំឱ្យបង្កើតកន្លែង ធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស​តែ​ម្ដង គឺចាប់​ផ្តើមពីកូរ៉េតែម្តង»។ សម្តេចធិបតីបានអះអាងថា ប៉ុន្តែដើម្បីដោះ ស្រាយបញ្ហាកង្វល់សន្តិសុខយើងនឹងបញ្ជូនមន្ត្រី អត្តសញ្ញាណកម្មទៅធ្វើការនៅទីនោះដើម្បីពិនិត្យលើការងារនេះតែម្ដង  ព្រោះ​ការលំបាករបស់បងប្អូនប្រឈម ខ្លាំងគឺការធ្វើលិខិត ឆ្លងដែន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថាកន្លងមកបងប្អូនពលករខ្លះត្រូវ​ពន្យារលិខិតឆ្លងដែនហើយត្រូវធ្វើលិខិតឆ្លងដែនធ្វើឱ្យបងប្អូនត្រូវបានបាត់បង់ការងារធ្វើក៏មាន ។ មួយទៀតលិខិតថ្កោលទោសបងប្អូន ត្រូវជិះយន្តហោះមកយកលិខិតថ្កោលទោស នៅកម្ពុជា  រួមទាំងបែបបទបំពេញ ក្រសួងយុត្តិធម៌ដែលត្រូវធ្វើពីរបីដង បើសិនជាឯកសារខុសទៀតគឺ​ត្រូវ​ចំណាយពេលច្រើន។ សម្ដេចធិបតីបានបន្ថែមថា៖ «ដូច្នេះយើងត្រូវគិតឡើងវិញ​ដោយបង្ក​ការ​ស្រួលដោយកាត់បន្ថយតម្លៃនិងពេលវេលាសម្រាប់ ការធ្វើប៉ាស្ព័រ និងលិខិតថោ្កលទោស»។ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ទទឹ្ទមនឹងការយកចិត្តទុក​ដាក់ពីការពិបាកទៅលើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និង វិស័យ​កសិកម្មនិងការបណ្ដុះបណ្ដាលយុវជន រួមទាំងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធសុខ​ភាព មន្ត្រី​រាជការ កម្មករ និយោជិត ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដែរថា នៅក្រៅប្រទេស​យើង​ត្រូវ​បានត្រូវគិតគូរអំពី ការគាំពារ ចំពោះពួកគាត់ ហើយយើងក៏ត្រូវធ្វើការងារពីការងារ​ទំនាក់​ទំនងការទូត និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ព្រមទាំងកិច្ចការ​ពារ​ពលកររបស់យើងដែលរស់នៅ និងធ្វើការនៅក្រៅប្រទេស យើងត្រូវតែបន្តជួយពួកគាត់ ដែល​នេះជាកាតព្វកិច្ច របស់រាជរដ្ឋាភិបាល ៕AKP

Powered by Blogger.